
ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ឧកញ៉ា ឌួង ឆាយ ដែលគេនិយមហៅថាឧកញ៉ាចិត្តធម៌នោះ បានប្រកាសសារជួបកំពុងជួបទុក្ខដ៏ក្រៀមក្រំ ខណៈពេលដែលលោកយាយជាទីស្រឡាញ់ខាងម្ដាយរបស់លោក ឈ្មោះ លូវ វ៉ាន្នី បានទទួលមរណភាពកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។
សាររបស់ឧកញ៉ាចិត្តធម៌ ឌួង ឆាយ បានរៀបរាប់នៅលើទំព័រហ្វេសប៊ុកថា « May My Grandma Soul Rest In Peace ខ្ញុំបាទ និងក្រុមគ្រួសារទាំងមូលមានទុក្ខជាទម្ងន់ដែលលោកយាយ លូវ វ៉ាន្នី ខាងម្តាយរបស់ខ្ញុំបានទទួលមរណភាពក្នុងថ្ងៃនេះ វេលាម៉ោង 9 យប់ ថ្ងៃ ពុធ ទី 04/10/2017 ហើយសពនឹងត្រូវតម្កល់នៅផ្ទះរបស់គ្រួសារខ្ញុំនៅលើផ្លូវ 2004 ។ សូមបងប្អូនពូមីងញាតិមិត្តជិតឆ្ងាយទទួលជាព័ត៌មាន ។ កើតចាស់ឈឺស្លាប់ សង្ខារមិនទៀង រស់នៅធ្វើអំពើល្អឱ្យបានច្រើន» ។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងមរណទុក្ខរបស់លោកឧកញ៉ា ឌួង ឆាយ និង ក្រុមគ្រួសារ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាបញ្ចេញពាក្យក្នុងន័យរំលែកទុក្ខដល់គ្រួសារសពយ៉ាងផុសផុល ៕








អានអត្ថបទបន្ថែម៖ សូមចូលរួមរំលែកទុក្ខផង! ពេលនេះ គ្រួសាររបស់លោក ខេមរៈ ភារុណ កំពុងជួបទុក្ខធំ ដោយសារបាត់បង់ឪពុក…

មុននេះ កំពូលតារាចម្រៀងសមាជិកថ្មីក្នុងផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានស៊ែដំណឹងដ៏ក្រៀមក្រំមួយ ចេញពីគណនីហ្វេសប៊ុកបងប្រុសរបស់លោក លោក ខេមរៈ ភារុណ ដែលបានបង្ហោះកាលពី ថ្ងៃម្សិលមិញនេះថា «ខ្ញុំបាទសូមជំរាបបងប្អូនជិតឆ្ងាយ ដោយខ្ញុំបាទមានទុក្ខជាទំងន់ លោកឪពុកក្មេកបានទទួលមរណៈភាព កាលពីយប់មិញ សូមជំរាបតាមការគួរពិធីបុណ្យសព បានប្រារពធ្វើនៅវត្តពោធិចិនតុង សូមអរគុណ» ។
ុសូមបញ្ជាក់ដែរថា លោក ខេមរៈ ភារុណ គឺជាបងប្រុសបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និងជាអ្នកនិពន្ធទំនុកចម្រៀងដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសផងដែរ ហើយកាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រុមគ្រួសាររបស់លោក បានជួបទុក្ខជាទម្ងន់ដោយសារឪពុកក្មេងរបស់លោក លោកឧត្តមសេនីយ៍ត្រី ចៅ ភិរម្យ បានលាចាកលោក ក្នុងជម្មាយុ ៧២ ឆ្នាំ ដោយ រោគាពាធ ៕ សហការី KBN


















