
តារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង យក់ ឋិតរដ្ឋា តែងតែបានបញ្ចេញនូវបទចម្រៀងថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។ ក្នុងនោះផងដែលថ្មីៗនេះអ្នកនាង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងការសម្តែងបទចម្រៀងថ្មីរបស់ខ្លួន ជាមួយនឹងលោក ប៉ែន ចំរ៉ុង ដែលមានចំណងជើង “ស្មោះក៏បងក្បត់ក៏បង”។
ជាពិសេសក្នុងការសម្តែងនូវឈុតមួយដែលតម្រូវឲ្យអ្នកនាង ស្រែកយំដោយសារតែគូស្នេហ៍ក្បត់ចិត្ត អ្នកនាង បានដាក់បញ្ជូលអារម្មណ៍សម្តែងបានសមល្អឥតខ្ចោះតែម្តង។ ធ្វើឲ្យអ្នកគាំទ្រកោតសរសើរនូវទេពកោសល្យសម្តែងរបស់តារាចម្រៀងរូបនេះ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាចង់សម្រក់ទឹកភ្នែកតាមថែមទៀតផង។




សូមចុចមើលវីដេអូខាងក្រោមនេះ
Posted by Khun Songdin on Wednesday, October 4, 2017
អានអត្ថបទបន្ថែម៖ អុញនោះ!! ឆឹម សក្កដា ទម្លាយរូបស៊ីអារម្មណ៍ជាមួយ ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រឃើញហើយ

គូរស្នេហ៍តារាស្រីប្រុស ដែលកំពុងល្បីឈ្មោះនាពេលបច្ចុប្បន្ន ពោលគឺ អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង នារយៈពេលចុងក្រោយនេះ។
ដោយសារ សក្កដា និងមិត្តស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ឲ្យគ្នាទៅវិញទៅ រហូតដាក់ថ្នាក់មានប្រិយមិត្តមួយចំនួន រមែងទន្ទឹងរង់ចាំនៅថ្ងៃល្អ របស់តារាស្រីប្រុសមួយគូនេះទៀតផង។
លើសពីនេះ នៅក្នុងគណនីផ្លូវការរបស់លោក សក្ដដា ក៏បានបង្ហោះរូបភាព ស៊ីអារម្មណ៍ ជាច្រើនសន្លឹករបស់លោក និងពេជ្រ សោភា ត្រូវបានគេចែកចាយ ជាបន្តបន្ទាប់ ពេញហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រ ឃើញហើយមិនសរសើរមិនបាន ពីភាពផ្អែមល្ហែម នៃគូរស្នេហ៍មួយគូនេះ មើលទៅពិតជាគួរឲ្យច្រណែនខ្លាំងណាស់។
ក្នុងនោះក៏មានប្រិយមិត្តជាច្រើន រំពឹងនឹងជឿជាក់ថាលោក សក្ដដា គឺជា បុរសម្នាក់ ដែលអាច ដឹកដៃមិត្តស្រី ដ៏ស្រស់ស្អាតម្នាក់នេះចូលរោងជ័យ នៅថ្ងៃណាមួយជាក់ជាមិនខាន៕
ចង់ជ្រាបច្បាស់ថា រូបភាពស៊ីអារម្មណ៍របស់អ្នកទាំងពីរផ្អែមល្ហែមយ៉ាងណា? ទស្សនារូបភាពខាងក្រោម៖









