
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ ២០១៧ កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជននោះ ពេលនេះបានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រហើយ។ ជ័យលាភី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក រដូវកាលទី 1 នេះគឺ បានទៅលើ កុមារា ពេជ្រ ថៃ ។
បន្ទាប់ពីប្រកាសលទ្ធផលរួចហើយ មានមហាជនជាច្រើន មិនអស់ចិត្តចំពោះការបោះឆ្នោតគាំទ្រ កុមារាពេជ្រ ថៃ ហើយមានមតិមួយចំនួនរិះគន់ថា សម្លេងអត់ពិរោះ គ្មានទឹកដមសម្លេង ជាពិសេសបានត្រឹមតែ សំដែងកាយវិការកំប្លែង គ្មានអ្វីអស្ចារ្យទេ។
អ្វីដែលហួសចិត្តនោះ គឺយុវជនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Råā Žīñ បានបង្ហោះសារថា “លទ្ធផលចុងក្រោយជាប់ ពេជ្យ ថៃ The Voice kids Cambodia i love ❤️ my idol ឡុង លីគ័ង្គ❤️❤️❤️❤️” បានខឹងសម្បាជាខឹង ដោយសារតែការគាំទ្ររបស់ប្អូនគឺ កុមារា ឡុង លីគ័ង្គ តែចុងក្រោយនៃការប្រកាសលទ្ធផល គឺ កុមារាពេជ្រ ថៃ បានទទួលលទ្ធផលជ័យលាភី The Voice Kid Cambodia រដូវកាលទី១នេះ ធ្វើឲ្យគាត់ខឹង ហើយបោកទូរស័ទ្ទ បែកខ្ទេច។
ចំពោះការប្រកាសលទ្ធផល ជ័យលាភី The Voice Kid Cambodia រដូវកាលទី១នេះ មិនមែនជាការសំរេចចិត្តរបស់ គណៈកម្មការ នោះទេ គឺជាការបោះឆ្នោតរបស់មហាជននៅក្នុងប្រុទេសកម្ពុជា តាមរយៈលេខទូរស័ទ្ទ ។
ក្តៅៗ! ជួយស៊ែរបន្តផង ដើម្បីជាការបញ្ចេញមតិយោបល់របស់បងប្អូន!! ក្រោយពេជ្រ ថៃ បានជាប់ពាន The Voice Kids Cambodia ក៏ផ្ទុះការរិះគន់ឈប់គាំទ្រ ដោយសារតែយកអ្នក…
អ្វីដែលបងប្អូនអ្នកទស្សនាទន្ទឹងរង់ចាំនោះបានមកដល់ហើយ!! កម្មវិធីប្រឡងចម្រៀងដ៏ពិសេសលំដាប់ថ្នាក់ពិភពលោក កម្មវិធី THE VOICE KIDS CAMBODIA រដូវកាលទី១ បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្ត ហើយនៅរាត្រីថ្ងៃសៅរ៍ ទី១៤ ខែតុលា នេះ។
ប្អូនពេជ្រ ថៃ គឺជាអ្នកដែលបានទទួលពានរង្វាន់កម្មវិធី The Voice Kids Cambodia រដូវកាលទី១ នេះ!! ក៏ប៉ុន្តែ ការប្រកាសលទ្ធផលមិនទាន់បានប៉ុន្មានផង ក៏មានការផ្ទុះការរិះគន់ជាច្រើន ដែលមិនពេញចិត្តនឹងលទ្ធផលនេះ។ មានបងប្អូនអ្នកតាមដានកម្មវិធីនេះជាច្រើនបានបញ្ចេញមតិថា កម្មវិធីប្រលងចម្រៀងដោយយកតែអ្នកដែលមានសំឡេងពីរោះជាចំបង តែបែរជាត្រូវជាប់អ្នកដែលពូកែកំប្លែងទៅវិញ ហើយក៏មានបងប្អូនមួនចំនួនទៀតថានឹងឈប់គាំទ្រកម្មវិធីនេះទៀតផង ដោយសារតែស្តាយ និងអាណិតអ្នកដែលមានសមត្ថភាពល្អតែមិនបានជាប់។
កុំឲ្យរង់ចាំយូរ សូមទស្សនាមតិរិះគន់ពីបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដូចខាងក្រោម៖


























