
ញាក់សាច់ !!! មកមើលជីវិតដ៏ហុឺហារបស់កំពូលកូនអ្នកមាននៅអារ៉ាប់រួម ក្នុងទីក្រុង DUBAI
Rashed Belhasa (aka Money Kicks) ទើបតែបានបង្ហោះរូបតារាម្នាក់ទៀតទៅក្នុង Instagram របស់ខ្លូន។ កូនអ្នកមាននៅមជ្ឈឹមបូព៌ា។ ពូកយើងធ្លាប់បានអានពីគាត់ ឃើញគាត់ និងប្រហែលជាធ្លាប់ Follow គាត់តាម បណ្តាញទំនាក់ទំនងសង្គម។ ប៉ុន្តែគឺមានកូនអ្នកមាននៅប្រទេសអារ៉ាប់រួមម្នាក់ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេល ដែលគាត់ធ្វើជាម្ចាស់ផ្ទះក្នុងការស្នាក់នៅរបស់តារាស្រីអាមេរិក Mariah Carey។
Rashed Belhasa (aka Money Kicks) គឺជាកូនប្រុសរបស់អ្នកជំនួញដែលមានទ្រព្យសម្បត្តិដ៏មហាសាលម្នាក់ នៅអារ៉ាប់រួមដែលមានឈ្មោះថា Ahmed Belhasa ដែលរកស៊ីខាងអចលនទ្រព្យនិងសំណង់។ Belhasa មិនមែនត្រឹមតែជាអ្នកមានប៉ុណ្ណោះទេ ប៉ុន្តែក៏មានកេរ្តិ៍ឈ្មោះល្បីយ៉ាងមិនគួរឱ្យជឿផងដែរ។ គាត់ល្បីខ្លាំងណាស់ដែលសូម្បីតែតារាល្បីៗក៏ត្រូវធ្វើការណាត់ជួបជាមុនជាមួយនឹងភ្នាក់ងាររបស់គាត់សិន ដែរមុននឹងជួបគាត់។
វាមើលទៅដូចជា Mariah Carey គឺជាអ្នកចុងក្រោយហើយដែលត្រូវធ្វើដូច្នេះដែរកំឡុងពេលដែលនាងមាន ដំណើរកម្សាន្តទៅ Dubai ដែលជាកន្លែងដែលនាងត្រូវទៅចួលរួមពិធីបុណ្យ Jazz នៅ Dubai កាលពីសប្តាហ៍ មុន។ Belhasa ចូលចិត្តស្បែកជើងប៉ាតាយ៉ាងខ្លាំង ហើយគាត់ក៏ចាប់ផ្តើមមាន Youtube Channel ដែលមាន ឈ្មោះថា Money Kicks នៅឆ្នាំ២០១៥ ក្នុងគោលបំណង Review Collection ស្បែកជើងប៉ាតាដែលជាទំនិញ មានកំណត់ របស់គាត់។
Youtube Channel របស់គាត់មាន Subscribers ជិតកន្លះលាននាក់តាំងពីពេលដែលគាត់ទើបតែបង្កើតមកម្ល៉េះ ហើយមកទល់ពេលនេះមានអ្នក Subscribers រហូតដល់ ១លាននាក់ហើយ។ Belhasa ពិតជាមានការចូលចិត្តយ៉ាងខ្លាំងចំពោះ Fashion ទើប គាត់បើកអាជីវកម្មដោយខ្លួនឯងដែល ទាក់ទងនឹង Fashion។ អាជីវកម្មរបស់គាត់ត្រូវបានគេហៅថា KA-1- a men’s street-wear line ហើយគាត់ក៏ សង្ឃឹមថា គាត់នឹងក្លាយជាអ្នកជំនួញវ័យក្មេងបំផុតនៅមជ្ឈឹមបូព៌ានេះ។
Belhasa បាននិយាយនៅក្នុងការសម្ភាសន៍ថា “ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានក្លាយជា Emirati និងធ្វើរឿងនេះព្រមទាំងជាអ្នកតំណាងម្នាក់ ខ្ញុំចង់ក្លាយជាអ្នកជំនួញវ័យក្មេងជាងគេនៅមជ្ឈឹមបូព៌ា នេះ។ Inshallah ខ្ញុំនឹងក្លាយជាអ្នកជំនួញវ័យក្មេងឆាប់ៗនេះ។”
តារាស្រីអាមេរិក Carey ក៏បានទៅទស្សនា សួនសត្វគ្រួសាររបស់ Belhasa ដែលជាកន្លែងដែលគាត់តែង តែនាំតារា ទៅទស្សនា។ នាងបានឱ្យចំនីទៅសត្វកវែងកំឡុងពេលដែលនាងនៅទីនោះ។ ហើយប្រាកដណាស់នាងក៏ត្រូវតែមើលថែកូនខ្លាផងដែរ។
ប៉ុន្តែចាំបន្តិចតើវាស្របច្បាប់ដែរឬទេនៅអារ៉ាប់រួម?
កាលពីខែមករា ប្រទេសអារ៉ាប់រួមបានបង្កើតច្បាប់មួយដែលថា ធ្វើជាកម្មសិទ្ធិ ធ្វើជំនួញ និងបង្កាត់ពូជសត្វ ដែលមកពីបរទេសគឺជាអំពើខុសច្បាប់។
ប្រភេទសត្វទាំងអស់នេះបច្ចុប្បន្នគឺមាននៅតែក្នុងសួនសត្វ ឧទ្យានសត្វព្រៃ ការសម្តែងសៀក ការបង្កាត់ពួជ និងមជ្ឈមណ្ឌលស្រាវជ្រាវប៉ុណ្ណោះ។ ក្រោយពេលដែលច្បាប់នេះចួលជាធរមាន រដ្ឋាភិបាលបានជម្រុញឱ្យ ប្រជាជនរបស់ខ្លួនរាយការណ៍បើសិនជាមានករណីដែលនៅតែមានការចិញ្ចឹមសត្វព្រៃទាំងអស់នេះនៅក្នុងផ្ទះទៀត។ ហើយចុះឧទ្យានគ្រួសាររបស់ Belhasa វិញតើជាឧទ្យានសត្វព្រៃ?ឬក៏ជាសួនសត្វ? យ៉ាងណាគឺនៅតែមាន ចម្ងល់ជាច្រើនជុំវិញបញ្ហានេះ។ កំពូលអ្នកមានវ័យក្មេងនៅអារ៉ាប់ គឺដូច្នេះឯង។























សូមចុចមើលវីដេអូខាងក្រោម

