អូហូ! លោក ព្រាប សុវត្ថិ ទិញទូរស័ព្ទសុទ្ធតែ iPhone 8 plus ជាកាដូខួបកំណើតឲ្យកូនប្រុសសំណព្វចិត្ត


តារាចម្រៀងជើងចាស់ប្រចាំផលិតកម្មរស្មីហង្សមាស បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ និងទទួលបានកេរ្តិ៍ឈ្មោះល្បីសុះសាយមិនមានធ្លាក់ចុះឡើយ។ បើទោះបីជាពេលនេះលោកបានក្លាយជាឪពុករបស់កូនទាំង​៣នាក់ក្ដី តែបើយើងសង្កេតមើលឃើញថា តារារូបនេះហាក់មានបំនងឲ្យកូនខ្លួនបន្តអាជីពសិល្បៈប្រៀបដូចជាកូនប្រុសច្បងដែលមានចំនេះដឹងខាងផ្នែកភ្លេង ច្រៀង និងរាំបានយ៉ាងល្អ។ ក្នុងនោះកូនប្រុសទី២ របស់លោក ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុន្នីនាគ ក៏ត្រូវបានគេចាត់ទុកថាជាបុរសសង្ហាមួយរូប ដែលទទួលបានការស្រលាញ់គាំទ្រជាច្រើនផងដែរ។

ដោយកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅថ្មីៗនេះនៅក្នុងថ្ងៃកំណើតរបស់ សុវត្ថិ មុន្នីនាគ ក៏បានប្រារព្ធធ្វើពិធីខួបកំណើតផងដែរ ប៉ុន្តែមិនបានបង្ហោះរូបភាពអ្វីចូលបណ្តាញសង្គមឡើយ។ ប៉ុន្តែលោកក៏បានបង្ហោះរូបភាព ទូរស័ព្ទ iPhone 8plus ដែលឪពុក និងម្តាយបានទិញជាកាដូ។ គួរបញ្ជាក់ផងដែលថាក្រុមគ្រួសារលោក ព្រាប សុវត្ថិ បានធ្វើអោយគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ព្រោះតែក្រុមគ្រួសារមិនដែលមិនរឿងរកាំងរកូស និងបង្ហោះអ្វីដែលបញ្ហាផ្ទាល់ខ្លួននៅលើបណ្តាញសង្គម ជាហេតុធ្វើឲ្យក្រុមគ្រួសារលោក ព្រាប សុវត្ថិ គឺជាគ្រួសារដែលពោរពេញដោយសុភមង្គល និងជាគ្រួសារគំរូមួយនៅក្នុងវិស័យសិល្បៈផងដែរ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »