
ឆ្នាំនេះ នាយ ពាក់មី ស៊យខ្លាំងណាស់មិនថា ការថតរឿង « បន្តោងឆ្នាំងដី »ទេ បានក្រទ្បាប់រទះស្ទើរតែកិនគ្រោះថ្នាក់ បន្ទាប់មកមានជនខិលខួចលួច ហេក ហ្វេសបុក ហើយឥទ្បូវថតរឿង« បន្តោងឆ្នាំងដី »ត្រូវគេចាប់តួរគ្រូ សិល្ប៏ដាក់គុកបាត់ត្រូវខាតច្រើន ហើយថតសារជាថ្មីទៀត ។ នាយពាក់មីបានទៅស្រោយទឹករំដោះគ្រោះរួចមកហើយ ។ ហើយនាយ ពាក់ មី បានបញ្ចាក់ដោយសារតែឆ្នាំនេះជាឆ្នាំជាន់គ្នានឹងឆ្នាំលោកទើបស៊យបែបនេះ ហើយព្រះសង្ឃបានប្រាប់ថា ទាល់តែរកអ្នកកើតឆ្នាំឆ្លូវ មកនៅជាមួយទៀបបាន ! តែនាយ ពាក់ មី បាននិយាយលែងសើចថា៖ ទៅរកណាបាន រកមកប្រពន្ធរករឿងងាប់ទៀត !!!
ហើយងាកមករឿង គ្រូអគី្គនេត្រ លោកអ្នកបានដឹងរួចមកហើយក្រោមការផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញវីដេអូ សមត្ថកិច្ចនាំខ្លួន បុរសរូបសង្ហាលេងស្ទាយសក់ដូចតារាកូរ៉េ ដែលគេស្គាល់គ្រប់គ្នាថា គ្រូសិល្ប៍ល្បី ឈ្មោះ គ្រូអគី្គនេត្រ បានជាប់ពាក់ព័ន្ធគ្រឿងញៀននោះ ។ ហើយក៏មានចម្ងល់ផ្ទុះឡើងផងដែរថា ហេតុអ្វី នាយ ពែកមី បែរជាហៅគ្រូអគ្គីនេត្រមកថតរឿង « បន្តោងឆ្នាំងដី »ទៅវីញ ?
ដំណឹងពីការឃុំខ្លួនបុរសវ័យក្មេង លេងខ្លួនស្ទាយយុវវ័យល្បីថានេះគឺជាគ្រូសិល្ប៍អគ្គីនេត្រ ហើយគ្រប់គ្នាបានដាក់ចម្ងល់ថា «ចុះ នាយ ពាក់ មី ខ្វះតួរឺ ? បានជាយកគ្រូអគ្គីនេត្រ ហៅ វ៉ាន់ សុខសីហា ហៅថតកុនជាមួយដែរ ។ ចុះបើពេលនេះតួសម្តែងម្នាក់នោះក្លាយជាអ្នកទោសចឹង តើរឿងនោះរងផងប៉ះពាល់យ៉ាងណាទៅ? »
ថ្ងៃនេះ នាយ ពាក់ មី បាន live វីដេអូបកស្រាយប្រាប់ទស្សនិកជនថា ៖ ការពិតទៅ នាយ ពែក មី ក៏មានការខកចិត្តផងដែរ បន្ទាប់ពី គ្រូអគ្គីនេត្រ ត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀនបែបនេះ ។ ប៉ុន្តែយ៉ាងណាក៏ដោយក៏មានបញ្ជាក់ថា « កាលពីមុខនោះក្រុមការងារថតកុន ថតរឿង « បន្តោងឆ្នាំងដី »នេះបានហៅ គ្រូអគ្គីនេត្រមកថតរឿងមែន ថតធ្វើគ្រូចាប់ខ្មោច ប៉ុន្តែការសម្តែងរស់គាត់មិនដល់ចំណុចដែលផលិតកម្មចង់បាន ដូច្នេះក៏កាត់ចេញ នឹងថតសាថ្មី នឹងហៅតួថ្មីថតជំនួញវិញ តាំងតែពីក្រោយថតបានពីរថ្ងៃមកម្លេះ ពោលគឺតាំងពីរយៈពេលមួយខែមុន អគ្គីនេត្រចាប់ខ្លួនឯណោះ ។ ហើយក៏មានការបញ្ជាក់ថា «ការចាប់ខ្លួន អគ្គីនេត្រ មិនមានអ្វីប៉ះពាល់រឿងកុននោះដែរ » ។
មូលហេតុមួយទៀតដែលសំខាន់នោះគឺមកពីសាច់រឿង « បន្តោងឆ្នាំងដី » នេះគឺគេត្រូវការជ្រើសរើសគ្រួសិល្ប៍លក្ខណៈ “បោកៗ” ដូច្នេះទើបនាយ ពាក់ មី ជ្រើសរើសយក គ្រូអគ្គីនេត្រ នោះទៅ ព្រោះគិតថាសាកសម ហើយគ្មានអ្វីលើសនេះទៀតទេ ។ ហើយ នាយ ពាក់ មី បានសុំយោបល់ពីប្រិយមិត្តថា : “តើរឿងនេះគួរតែកាត់ឈុត គ្រូសិល្ប៍អគ្គីនេត្រ ចោលរឺយ៉ាងណា? ព្រោះខ្លាចទស្សនិកស្អប់គ្រូ អគ្គីនេត្រ មិនទៅទស្សនា “។ ដូច្នេះសូមបងប្អូនជួយបញ្ចេញមតិផងថាគួរ កាត់ចោល រឺ គួរតែទុក ?
















សូមទស្សនាវីដេអូការ live វីដេអូរបស់ នាយ ពាក់ មី ៖
សុំនិយាយរឿងគ្រូអគ្គីនេត
Posted by Pek Mi CBS on Saturday, September 30, 2017

