
ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់ហើយថាលោក K01 ជាអ្នកសារព័ត៍មាន និងជួយសម្រួលចរាចរណ៍ដែលមានអង្គភាពឈ្មោះ “អង្គភាពសារព័ត៍មានកម្លាំងមនុស្សធម៍” ។ ក្រោយពីហាក់ដូចជាស្ងប់ស្ងាត់នូវសកម្មភាពសម្រួលចរាចរណ៍ នៅថ្ងៃនេះលោក K01 បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមានវីដេអូមួយបានបង្ហោះដោយម្ចាស់គណនីឈ្មោះ តែបៃតង ខ្មៅ ដោយបង្ហាញសកម្មភាពដែលខ្លួនលួចថត លោក K01 ដែលកំពុងជិះរថយន្តលុិចសុីស ៥៧០។
ដោយម្ចាស់គណនីខាងលើនេះបានសរសេរថា៖ “លោក k01 អើយ! ខិតខំអែបអប និងទ្រគេដល់ថ្នាក់ជិះ ៥៧០។ ក្នុងនោះផងដែលក៏មានប្រតិកម្មពីមហាជនជាច្រើនថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តែ បៃតង នេះពុំគួរមកលួចថត សកម្មភាព K01 បែបនេះសោះ ព្រោះនេះជារឿងឯកជនរបស់គេ។ ប៉ុន្តែក៏មានការបញ្ចេញមតិពីតារាហ្វេសប៊ុក PeyPey Dy បានថារឿងវីដេអូដែលថតបង្ហោះនេះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ ដោយលោកបានសរសេរថា៖ “សំដែង! អ្នកថតមកចាំមុន តាំងពីឡានបើកមកមិនទាន់ឈប់ ដូចណាត់កន្លែងចត ហើយលួចថត ដូចក្នុងរឿងចិន បាំងតែស្លឹកឈើប៉ុន្មានសន្លឹកសោះ K01 មើលអត់ឃើញ”។ យ៉ាងណាមិញនេះគ្រាន់តែជាមតិរបស់ តារាហ្វេសប៊ុក Peypey dy តែប៉ុណ្ណោះ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖





សូមចុចមើលវីដេអូខាងក្រោមនេះ
Posted by តែបៃតង ខ្មៅ on Sunday, October 15, 2017
អានព័ត៌មានបន្ថែម៖ ត្រូវគេថាខំអែបអបរហូតបានឡាន ៥៧០ ជិះ ឥឡូវ K01 ដាក់ទៅវិញម៉ាឆ្ងាញ់…..

ល្បីពេញបណ្តាញសង្គមក្រោយពី K01 ត្រូវគេលួចថតកំពុងជិះរថយន្តលុិចសុីស ៥៧០ រួមជាមួយនឹងសារថាលោកខិតខំអែបអបគេ ដល់ថ្នាក់ជិះ ៥៧០។ ដោយមុននេះបន្តិច K01 ក៏បានប្រតិកម្មតបទៅនឹងការរិះគន់មួយនេះនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖ បើ K០១ មានឡានបើកមានកន្លែងធ្វើការងារល្អធ្វើខុសដែលមែន? ពេលខ្លះការខំប្រឹងប្រែងរបស់យើង និងការតស៊ូព្យាយាមអាចឈានទៅដល់គោលដៅ យើងមិនអាចមើយងាយមនុស្សតែសំបកក្រៅពេកក៍មិនកើតដែល”។
គួរបញ្ជាក់ផងដែលថា K01 ជាអ្នកសារព័ត៌មាន និងមានអង្គភាពរបស់ខ្លួនឈ្មោះ ” “អង្គភាពសារព័ត៍មានកម្លាំងមនុស្សធម៍”។ កន្លងមកគេតែងតែឃើញ ក្រុមការងាររបស់ K01 តែងតែចេញមកសម្រួលចរាចរណ៍ ពិសេសករណីបញ្ច្រាស់ផ្លូវ ប៉ុន្តែសកម្មភាពនេះត្រូវបានបញ្ឈប់។ ក្នុងនោះផងដែល K01 តែងតែទទួលជំនួយពីសំណាក់សប្បុរសជននានា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជាដើម៕





អានព័ត៌មានបន្ថែម៖ K01សូមឆ្លើយតបនឹងម្ចាស់អាខោនឈ្មោះ តែបៃតង ខ្មៅ….(មានវីដេអូ)
ុភ្នំពេញ៖ នៅរសៀលថ្ងៃនេះ ខ្ញុំ ឃឿន សូឡា (ហៅ K01)ដែលជាអគ្គនាយករបស់ K01 TV ONLINE នឹងជាចាងវាងអង្គភាពសាពត៍មានកម្លាំងមនុស្សធម៍ សូមបកស្រាយរឿង ដែលកំពុងតែល្បីពេញបណ្ដាញសង្គមFB ហើយក៍សូមឆ្លើយតបនឹងម្ចាស់អាខោនហ្វេសប៊ុកដែលមានឈ្មោះ តែបៃតង ខ្មៅ ដែលគាត់បានលួចថតរូបរបស់ខ្ញុំបាទ ហើយគាត់ចង់ដឹងថាខ្ញុំមានឡានសេរ៊ី570មកពីរណា ហើយខ្ញុំជឿថាបងប្អូនក៍ចង់ដឹងណាស់ដែរ។











ចឹងសូមបងប្អូនទស្សនាវិដេអូនៃការបកស្រាយរបស់ខ្ញុំទាំងអស់គ្នា៖
សូមទស្សនាវីដេអូខាងក្រោមនេះ
Posted by ANN24 on Monday, October 16, 2017

