ព្រឹកនេះកូនប្រុសច្បង រូបសង្ហារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងឈុតសម្លៀកបំពាក់ជាមន្ត្រីរាជការយ៉ាងស្រស់សង្ហាបង្អួតអ្នកគាំទ្រ។
រូបភាពកម្លោះសង្ហាវ័យក្មេង សុវត្ថិ មុន្នីវណ្ណ ដែលជាកូនប្រុសច្បង ជាទីស្រលាញ់របស់លោក ព្រាប សុវត្ថិ ពេលនេះគឺកំពុងតែបានវាយលុកបេះដូង អ្នកគាំទ្រជាច្រើននាក់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសារតែសម្រស់ដ៏ស្រស់សង្ហារបស់គេ។
ក្នុងនោះយើងឃើញក្នុងហ្វេសប៊ុករបស់ សុវណ្ណ មុន្នីវណ្ណ បានសរសេរពាក្យខ្លីមួយឃ្លាពីលើរូបថតរបស់ខ្លួនដូច្នេះថា៖ «ចូលបង្ហាញខ្លួនថ្ងៃដំបូង ជាមួយម៉ាក់យាយ»។
ទស្សនារូបភាពរបស់គេដូចខាងក្រោម៖












សូមទស្សនាវីដេអូខាងក្រោមនេះ
មិននឹកស្មាន កូនស្រី ភិន សុដាលីស កាន់តែធំ កាន់តែស្អាតគួរឱ្យក្នាញ់ម្លឹងៗសោះ ! ជួយស៊ែរចែកគ្នាមើលផង

ក្មេងស្រី Katherina មានមុខមាត់ស្រស់ស្អាតកាត់ទៅរកម្តាយ ភិន សុដាលីស ខ្លះ និង លោក ប៉ែន ចំរ៉ុង ជាឱពុក ជាពិសេសគឺស្នាមញញឹមដែលមានថ្ពាល់ខួចទាំងសងខាង ។ ថ្មីៗនេះ ភិន សុដាលីស បានបង្ហាញរូបថតកូនស្រីរបស់នាងជាច្រើនសន្លឹកដោយមានការតុបតែងខ្លួនគួរឱ្យក្នាញ់ ។
ជាមួយនឹងស្ទីលប្លែកៗរបស់ Katherina ភិន សុដាលីស បានបង្ហោះសារដែលមានអត្ថន័យថា «បែកធ្លាយរូបភាពកូនតុក្កតារបស់ខ្ញុំសំខាន់ឃើញកាមេរ៉ាមិនបានសើច ហើយចេញស្ទីលមកខ្លួនឯងតែម្តង ប៉ិនណាស់យើងហ្នឹងមានដុងតែម្តងកូន» ។ ជាមួយរូបថតប្រមាណជា ១៣ សន្លឹករបស់កូនស្រី ភិន សុដាលីស ទទួលបានការស្រឡាញ់ និង ចូលចិត្តពីសំណាក់មហាជនជាច្រើន ។
ទោះបីជាមមាញឹកជាមួយការងារតែតារាសម្តែង ភិន សុដាលីស បានចំណាយពេលវេលានៅជាមួយកូនស្រីក៏ដូចជាផ្តល់ក្តីស្រឡាញ់ និង បំពេញតួនាទីជាម្តាយដ៏ល្អដល់កូនស្រីរបស់នាង ។ ក្នុងនោះក៏មានការសរសើរថាពិតជាមានសំណាងមែន ភិន សុដាលីស ដែលបានកូនស្រីស្រស់ស្អាត និង គួរឱ្យស្រឡាញ់បែបនេះគ្រប់គ្រាន់ហើយ ។
ពេលនេះដែរ ភិន សុដាលីស បានហក់ចូលក្នុងការសម្តែងយ៉ាងពេញទំហឹងដោយលេចមុខនៅក្នុងការសម្តែងរឿងជាបន្តបន្ទាប់ដែលមានទាំងរឿងភាគ និង រឿងដុំ ។ ក្រោយមានកូន ភិន សុដាលីស មានរូបរាងធាត់ទ្រលុកទ្រលន់ តែយ៉ាងណាសម្រស់របស់នាងនៅតែស្រស់ស្អាត ជាពិសេសនៅពេលនាងតុបតែងខ្លួនបែបទាន់សម័យ ៕

















