ជាការពិតណាស់មួយរយៈចុងក្រោយនេះ ម្ដាយរបស់កុមារីល្អហួស គឺអ្នកនាង ចោម ច័ន្ទ តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀងផង ជាហេតុធ្វើអោយអ្នកគាំទ្រជាច្រើនរបស់អ្នកនាង បានលួចច្រណែននឹងភ័ព្វសំណាង បែបនេះណាស់។
យ៉ាងណាមិញថ្មីៗនេះ ចោម ចាន់ បានបង្ហាញនូវគ្រឿងលំអខ្លួនរបស់អ្នកនាងវិញម្តង។
ដោយនៅថ្ងៃ ចោម ចាន់ បានធ្វើការទិញនូវគ្រឿងអលង្ការមួយឈុត ដែលមានចិញ្ជៀន ក្រវិល រួមទាំងបន្តោងខ្សែក ជាពេជ្រសុទ្ធ ដែលសរុបជាទឹកប្រាក់មានតម្លៃរហូតដល់ទៅ 25,800$ ឯណោះ។ ដោយ ចោម ចាន់ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “សម្រេចថាយកម៉ូតនេះហេីយព្រោះសាមញ្ញៗ ទំនេរមកទិញពេជ្រ នៅហាង សុីន ហេង ព្រោះពេជ្រល្អ។ វល់ៗតាមប្អូនស្រី ដេននី អស់ 25,800$ លេងៗទៅ”៕
សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់








