ព័ត៌មាននេះ ទម្លាយដោយឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឯកឧត្តម បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនឲ្យដឹងថា ថ្ងៃនេះ កងកម្លាំងមួកខៀវរបស់កម្ពុជាចេញទៅបំពេញការងាររក្សាសន្តិភាពនៅតាមបណ្ដាប្រទេសដែលកំពុងមានគ្រោះភ័យ ហើយមួយក្នុងចំណោមនោះ គឺប្រទេសម៉ាលី។
ឯកឧត្តម បន្តថា “ក្នុងចំណោមទាហានមួកខៀវខ្មែរលើកនេះ ក៏មានវត្តមានរបស់កូនប្រុសលោកពូក្រឹមចូលរួមដែរ។ នៅប្រលានយន្តហោះថ្ងៃនេះ ឃើញពូ និងមីងញញឹមជូនដំណើរកូនក្នុងមោទនភាពគ្រួសារ និងសង្គមជាតិ”៕






សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់