ប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ា ឌួង ឆាយ កើតទុក្ខខ្លាំង ត្បិតព្រួយបារម្ភនឹងកូនប្រុស ដែលឡើងហើមមុខមួយចំហៀង និងគ្រុនក្តៅមិនបាត់ រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រៅប្រទេសជាបន្ទាន់។ យ៉ាងណាមិញ ក្រោមការបួងសួង និងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ពេលនេះកូនប្រុសជាទីស្រលាញ់របស់លោកមានអាការៈធូរស្រាលខ្លះហើយ ដោយលោកបានឲ្យដឹងថា អាការៈហើមមុខនេះគឺបណ្ដាលមកពីកូនលោកមានមេរោគក្នុងធ្មេញតែប៉ុណ្ណោះ។
ជាក់ស្តែងយោងតាមគណនីអ៊ីនស្តាក្រាមរបស់លោក ឌួង ឆាយ បានសរសេរឲ្យដឹងថា៖ “ជំរាបជូនដំណឹងពូមីងបងប្អូន កូនប្រុសរបស់ខ្ញុំបានធូរស្បើយហើយនៅខណៈពេលនេះ។ ដោយគេគ្រាន់តែមានបញ្ហាឡើងមេរោគក្នុងធ្មេញណា ( Teeth Infection ) សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែជូនពរ និងបារម្ភអំពីសុខទុក្ខកូនប្រុសច្បងរបស់ខ្ញុំជាពិសេសស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំណា”៕
អានបន្ត៖ ក្តៅៗរឿងនេះកាន់តែកក្រើកខ្លាំងឡើងៗហើយ!! លោក សយ សុភាព ចេញមុខ ស្នើរទៅ លោក ជួន សុវណ្ណ អំពីការដកដំណែង របស់ប៉ូលីសចាចរណ៌អោយ….
ភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយ តាមបណ្ដាញសារព័ត៌មាននានា ជុំវិញការសម្រេច របស់ នាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាល រាជធានីភ្នំពេញ ដោយបណ្តេញមន្រ្តី នគរបាលចរាចរណ៍ រាជធានីភ្នំពេញ ពីររូបចេញពី ក្របខណ្ឌនគរបាលជាតិ ដោយសារប្រព្រឹត្តកំហុស ពិន័យប្រាក់ជនបរទេស ២០ដុល្លារ លើសគោលការណ៍ច្បាប់ នោះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ BTV បានស្នើទៅកាន់ ស្នងការនគរបាលរាជធានីភ្នំពេញ គួរពិចារណាឡើងវិញ ។
បើតាមលោក សយ សុភាព បានស្នើសុំចំពោះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាល រាជធានីភ្នំពេញ គួរពិចារណាឡើងវិញ ចំពោះកំហុសឆ្គង របស់មន្ត្រី នគរបាល ចរាចរណ៍ទាំងពីរនាក់នោះត្រឹមតែ ពិន័យរដ្ឋបាល ក្នុងកម្រិតណាមួយហើយ កំហុសនេះ ជាក់ស្តែងមិនធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវបណ្តេញពីមុខងារនោះទេ។ លោក សយ សុភាព បានស្នើទៅកាន់ស្នងការ នគរបាលរាជធានីភ្នំពេញ គួរពិចារណាឡើង វិញចំពោះករណីខាងលើនេះ ត្រូវគិតពីគុណសម្បត្តិការងារ ដែលពួកគាត់ខិតខំបំពេញ រាប់ឆ្នាំមកហើយនោះ។ ប្រសិនបើមានការបណ្ដេញចេញមែន នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាព ប្រពន្ធកូនដែលរស់នៅក្នុងបន្ទុករបស់ពួកគាត់ ។ កំហុសឆ្គងនេះគួរណាស់ ត្រឹមតែដាក់ ពិន័យបានហើយ ។
លោក សយ សុភាព បានសង្កត់ធ្ងន់ថា ក្រោយរួចផុតពីការទទួលពិន័យ នាយឧត្តមសេនីយ៍ ជួន សុវណ្ណអគ្គស្នងការរង នគរបាលជាតិនិងជាស្នងការ នគរបាលរាជធានីភ្នំពេញ គួរពិចារណា យកពួកគាត់ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌជាធម្មតាវិញ ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាល ចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២ខែឧសភាឆ្នាំ២០១៨នេះ ថានគរបាលចរាចរណ៍២រូប ដែលទារប្រាក់២០ដុល្លារ ពីជនបរទេសបើកបរមិនគោរពភ្លើង សញ្ញាចរាចរណ៍ ជាថ្នូរនឹង ការមិនចាប់បញ្ជូនទៅការិយាល័យនោះ ត្រូវផ្អាកការងារបណ្តោះអាសន្ន នៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕









