ប្តីប្រពន្ធ២នាក់ ដើម្បីបានលុយពីយូធូប សុខចិត្តថតវិដេអូសម្លាប់សត្វព្រៃខុសច្បាប់




(ភ្នំពេញ)៖ រូបភាព និងវីដេអូនារីម្នា​ក់ ដែលសម្លាប់​​សត្វព្រៃជា​​​​​​​​ច្រើនប្រភេទ យក​​​​​​​​​​ធ្វើជាម្ហូបហើយប​​​​​​​​​​​​​​​​​​​ង្ហោះតាម Youtube បាននាំ​​​​​​​​​​ឲ្យមានការ​​​​​​​​​​ចាប់អារម្មណ៍​​​​​​​​​​ និងរិះគន់ខ្លាំងពីអ្ន​​​​​​​​​​កលេងបណ្តា​​​​​​​​​ញសង្គម Face​​​​​​​​​​​​book និងទា​​​​​​​​​​​​​​​​​​​មទារឲ្យមានចំណាត់​​​​​​​​​​ការទៅលើស​​​​​​​​កម្មភាពរប​​​​​​​​​​ស់នារីវ័យក្មេងរូ​​​​​​​​​​​​​​​​​​បនេះផងដែរ។

លោក សៅ សុភាព អ្នកនាំពា​​​​​​​​​​​ក្យក្រសួងបរិស្ថា​​​​​​​​​​ន បានថ្លែងប្រាប់​​​​​​​​​​​អង្គភាពព័​​​​​​​​​​​​​​​​​​​​ត៌មាន Fresh Ne​​​​​​​​​​​​​​​​ws ថា ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់​​​​​​​​​​ហើយ ហើយក៏កំពុ​​​​​​​​​ងប្រមូលព័ត៌​​​​​​​​​មានបន្ថែមទៀ​​​​​​​​​តជុំវិញករណី​​​​​​​​​​​​​នេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិ​​​​​​​​​​ស្ថាន លោក ​សាយ សំអាល់ បានបញ្ជា​​ឲ្យចាត់វិធា​​​​​នការបន្ទាន់តែម្តង។

លោក សៅ សុភាព បា​នបញ្ជាក់យ៉ាងដូច្នេះ «ជាគោលកា​​​​​​​​​រណ៍មកគឺឯកឧត្ត​​​​​​​​​មរដ្ឋមន្រ្តី គាត់បា​​​​​​​​​​នបញ្ជាឲ្យ​​​​​​​​​​​​​​​ចាត់វិធានការបន្ទាន់ហើយ។ យើង​​​​​​​​​​នឹងប្រមូលព័​​​​​​​​​ត៌មាន ហើ​​​​​​​​​​យយើងនឹង​ហៅគាត់មកអប់រំណែនាំ​​​​ ហើយប្រសិន​​​​​​​​​​​​​​​​​​​​​​បើរកឃើញថា ការសម្លាប់សត្វនេះមា​​​​​​​​​​នកម្រិតធ្ង​​​​​​​​​​ន់ធ្ងរនឹងឈាន​​​​​​​​​​ទៅចាត់កា​​​​​​​​​រតាមច្បាប់រប​​​​​​​​​​​ស់ក្រសួ​​​​​​​​​​​​ងថែមទៀ​​​​​​​​​​​​​​​​​​​​​​​​​តផង»។

មិនត្រឹមតែ​​​​​​​​​​ចាត់វិធានការចំ​​​​​​​​​​ពោះនារីរូបនេះ​​​​​​​​​​​​​​​​​​​នោះទេ ក្រសួងបរិស្ថាន​​​​​​​​​ ក៏នឹងស្នើទៅ​​​​​​​​​​ខាង You​​​​​​​​​​​​​​​​​​​tube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ​​​​​​​​​​ថែមទៀតផង។​​​​​​​​​​ នេះបើតាម​​​​​​​​​​​ការបញ្ជា​​​​​​​​​ក់របស់លោ​​​​​​​​​ក សៅ សុ​​​​​ភាព។

សូមបញ្ជាក់ថា នារី​​ដែលគេមិន​​​​​​​​​ទាន់ស្គាល់អ​​​​​​​​​​ត្តសញ្ញាណរូ​​​​​​​​បនេះ បានប​​​​​​​​​​​ង្កើតទំព័​​​​​​​​​​រ Yout​​​​​​​​​​​​ube មួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំ​​​​​​​​​​​​​​ព័រ Yo​​​​​​​​​​​utube រប​​​​​​​​​​​​​ស់នាង។ ​​​​​​​​​​​​​​​​​​​​​​​​ការបង្ហោះនេះ គឺ​​​​​​​​​​មានគោលបំណ​​​​​​​​​​ងស្វែងរក​​​​​​​​​​​​​​​​​​​​​​​​​​ការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកា​​​​​​​​​​នៃការផ្សព្វផ្សា​​​​​​​​​​​​​​​​​​​​យពាណិជ្ជកម្មនា​​​​​​​​​នាតាមរយៈ​​​​​​​​ក្រុមហ៊ុន​​​​ Google៕




សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »