អាណិតណាស់! យាយយ៉យ ត្រូវចោរឆក់កាបូប ទាំងព្រឹកព្រលឹម អស់ចិញ្ចៀនពេជ្រមួយវង់ លុយជិត១០០០$ដុល្លារ ថែមទាំងបង្ហោះសារបែបនេះទៀត…



ភ្នំពេញ៖ តារាកំប្លែង ដែលមានប្រជាប្រិយ អ្នកស្រី នួន សារី ហៅ យាយយ៉យ ទទួលបានការគាំទ្រ ខ្លាំងរហូតមក ដល់ពេលបច្ចុប្បន្ន។

តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺកាលពីព្រឹកមិញនេះ កូនតារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកស្រី នួន សារី ហៅ យាយយ៉យ គឺនាយ ព្រែក បានបង្ហោះសារ នៅលើ បណ្ដាញសង្គម ហ្វេសប៊ុកដោយគណនីផ្ទាល់ខ្លួនថា

«តេមកកូនយំទាំងព្រឹក ម៉ែអើយម៉ែជិះដល់ទៅPassAppហើយនៅចោរលូកដៃឆក់កាបូបបានទៀត ទូរស័ព្ទដៃ ចិញ្ចៀនពេជ្រមួយវង់ លុយជិត១០០០$ដុល្លារ សរុបទៅ ជិត៣០០០$ ទាំងព្រឹកហើយប៊ិះធ្លាក់ពីលើPassApp ទៀតប្រទាញប្រទង់ ជាមួយចោរស្ដាយកម្លាំងញើសឈាមគាត់ ឥទ្បូវអង្គុយភ័យចង់ក្លាយជាឈឺហើយ ឱចោរអើយៗចោរ ឆក់មិនដឹងថាចាស់ក្មេងសោះ»។

យ៉ាងណាមិញ ខណៈពេលនេះដែរ គេមិនទាន់ឃើញ មានការបញ្ជាក់រឿងនេះ ពីអ្នកស្រី នួន សារី ហៅ យាយយ៉យ នៅឡើយទេ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »