អស់ទាស់ហើយ!! កូនភ្លោះរបស់ ស្រីលាភ ទើបតែប៉ុណ្ណឹងសោះ ចេះរកលុយឲ្យម្តាយ……….



ភ្នំពេញ៖ មកទល់នឹងពេលនេះ កូនភ្លោះមួយគូរបស់តារាកំប្លែងស្រីលាភ និងនាយក្រឹម មិនទាន់ធំស្រួលបួលនៅឡើយនោះទេ តែឃើញថាពួកគេទាំងពីរមានមុខមាត់យ៉ាងគួរឲ្យស្រលាញ់គ្រប់គ្នាតែម្តង។

រីឯអ្នកម្តាយរូបស្រស់អ្នកនាងស្រីលាភវិញ ក៏ចាប់ផ្តើមចេញធ្វើការថតសម្តែង និងកាត់សក់តាមរោងការបានដូចដើម។ តែពេលនេះ គឺរឹតតែប្លែកទៅទៀត ដោយតារារូបនេះ បានដឹកដៃកូនភ្លោះស្រីទាំងពីររបស់នាង ចូលសម្តែងជាមួយខ្លួន។

ស្របពេលជាមួយគ្នានេះ នាងក៏បានធ្វើការថតរូបជាមួយនឹងទិដ្ឋភាពនៃការសម្តែង និងបានភ្ជាប់ជាមួយនឹងសារមួយថា៖«ថ្ងៃនេះថតទាំងម៉ែទាំងកូន អាណិតណាស់លោកអើយថតចប់ភ្លាមអស់កំលាំងគេងស្អាត កូនភ្លោះម៉ែ»។

ទន្ទឹមនឹងនេះ ក៏មានអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ដែលនាងនាំកូនភ្លោះទាំងពីរ រកប្រាក់បានទាំងវ័យក្មេងបែបនេះ បើធំជាងនេះប្រាកដជាមានហាងឆេងកាន់តែខ្លាំងមិនខាននោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖



កុំចេះតែហ៊ាន! លួចទាក់ទងប្តីគេជាង១០ឆ្នាំ មានអីប្រពន្ធគេទ្រាំលែងបានចាប់ស្រាតកណ្តាលផ្លូវ ថែមទាំងស្រោចទឹកត្រីជោគស្អុយពេញខ្លួន



វៀតណាម៖ កាលពីពេលថ្មីៗនេះមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងតំបន់ Thanh Hoa វៀតណាម ខណៈដែលស្ត្រីរូបស្រស់សោភា ជាម្ចាស់ហាងស្ប៉ាមួយកន្លែងបានទាក់ទងប្តីគេរយៈពេល១០ឆ្នាំ ត្រូវបានប្រពន្ធដើមចាប់សម្រាតខោអាវ ចាក់ទឹកត្រី និងម្សៅម្ទេសកណ្តាលផ្លូវ។ ស្ត្រីដែលសាហាយស្មន់ជាមួយប្តីគេឈ្មោះ Giang Jun មានមុខរបរជាម្ចាស់ហាងស្ប៉ា ដោយយោងតាមប្រភពបានឲ្យដឹងថា នាង Giang Jun បានទាក់ទងប្តីគេអស់រយៈពេល១០ឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះស្រ្តីរូបនេះតែងតែបានបង្ករឿងជាមួយនឹងប្រពន្ធដើម និងធ្វើឲ្យភាគីជាប្តី បានជេរស្តីបន្ទោសមកលើប្រពន្ធដើម ក្នុងគោលបំណងធ្វើឲ្យបែកបាក់គ្នា។

យ៉ាងណាមិញនៅក្នុងថ្ងៃកើតហេតុ ស្រ្តីជាប្រពន្ធដើម បានសម្រុកចូលក្នុងហាង រួចធ្វើការសម្រាតខោអាវនារីឈ្មោះ Giang Jun ដែលបានទាក់ទងប្តីរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានយកម្សៅម្ទេស និងទឹកត្រី ចាក់ស្រោចលើថែមទៀតផង។ តាមរយៈការបង្ហោះនិងរូបភាពបង្ហាញសកម្មភាពស្ត្រីជាប្រពន្ធដើម បានសម្រាតខោអាវនាង Giang Jun ដែលលួចសាហាយស្មន់ជាមួយនឹងប្តីគេនេះនៅលើបណ្តាញសង្គម ត្រូវបានគេចែកចាយល្បីដល់ហ្វេសប៊ុកនៅក្នុងកម្ពុជាផងដែរ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »