ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សុភមង្គលនៅក្នុងគ្រួសាររបស់លោកជំទាវស្រី តូច ចំណានបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម និងអ្នកដែលស្រលាញ់ចូលចិត្តលោកជំទាវ តែងលួចច្រណែន នឹងវាសនារបស់លោកជំទាវ ក្រោយពីបានសាងសុភមង្គលគ្រួសារជាមួយនឹងស្វាមី លោកឧកញ៉ាគិត ម៉េង។
មកដល់ពេលបច្ចុប្បន្ននេះ លោកជំទាវ និងស្វាមី ទទួលបានចំណងដៃកូនប្រុសស្រីចំនួន បួននាក់ គឺប្រុសពីរ ស្រីពីរ ដែលសុទ្ធតែស្អាតៗ និងគួរឲ្យស្រលាញ់។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ លោកជំទាវនិងស្វាមី បានធ្វើពិធីខួបកំណើតឲ្យកូនប្រុសច្បងរបស់ខ្លួនយ៉ាងសាមញ្ញ ដោយមានការជួបជុំជាមួយនឹងមិត្តនៅសឹង្ហបុរី ដែលនៅក្នុងនោះសុទ្ធតែមិត្តជិតស្និទ្ធ ក្នុងទិដ្ឋភាពយ៉ាងសប្បាយរីករាយ។
ស្របពេលជាមួយគ្នានេះឃើញថា តាមរយៈរូបភាពទាំងអស់នៅក្នុងពិធីខួបកំណើតរបស់កូនប្រុសលោកជំទាវ បានបើកបង្ហាញនូវសុភមង្គលរបស់គ្រួសារ ដែលពោរពេញដោយសេចក្តីសុខ និងស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះ ទាំងនេះក៏ជាអ្វីដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បានគ្រួសារ ដែលមានសុភមង្គលបែបនេះផងដែរ៕
ប្រភពរូបភាព៖ Ramany Moun
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖











