ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់ស្គាល់ក្មួយស្រីជូលី ដែលជាកុមារីគួរឲ្យស្រឡាញ់ និងមានវេហោស័ព្ទគួរឲ្យចង់ខ្នាញ់ជាមិនខាន។ កាលពីបួនថ្ងៃមុន ក្មួយស្រីបានបង្ហោះរូបថតប្អូនស្រីទើបនឹងកើត ដោយក្តីសប្បាយរីករាយ ដោយបានសរសេរថា៖ ជយោជូលីបានប្អូនស្រី១ទៀតហើយ យេយេ។
ស្រាប់តែកាលពីម្សិលមិញនេះទារិកាអភ័ព្ទបានបាត់បង់ជីវិត ដោយសារតែការធ្វេសប្រហែសរបស់ពេទ្យ នេះបើតាមការអះអាងរបស់គ្រួសារសព។ យោងតាមគណនី Jolly BabyShop បានបង្ហោះខ្មែរណូតសុំលើកយក ដោយសង្ខេបថា ៖
“ម្តាយបានប្រាប់ពេទ្យថាកូន ក្អួត រាគ ក្ដៅខ្លួន តែពេទ្យថាមិនអីទេៗ រហូតដល់ហេីមពោះខ្លាំងមែនទែន ពេទ្យមើលលែងបានទើបឲ្យបញ្ជូនទៅកាលម៉ែត្រ កាលម៉ែត្រប្រាប់ថាឧបករណ៍មិនគ្រប់គ្រាន់ ឲ្យមកពេទ្យគន្ធបុប្ជាទៀត ចុងក្រោយហួសពេលបាត់ ឪពុកម្តាយយំស្ទើរសន្លប់ និងអ្នកផ្ទះក្រៀមក្រំបំផុត។”
ចុងក្រោយខ្មែរណូតសុំរំលែកទុក្ខដល់ក្រុមគ្រួសារ និងសោកស្តាយចំពោះជូលី មួយវិញទៀតសង្ឃឹមថា គ្រួសារសព នឹងទទួលបានយុត្តិធម៌៕




















