តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ជាតារាចម្រៀងដែលកំពុងទទួលបានការគាំទ្រពីសំណាក់ពុក ម៉ែបងប្អូនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ ជាពិសេសតារាប្រុសរូបនេះ នៅពេលដែលបានបញ្ចេញបទចម្រៀងថ្មីម្តងៗ តែងតែទទួលបានការកោតសរសើរ នូវទឹកដមសម្លេង និងអត្ថន័យនៃបទចម្រៀងតែងតែចាក់ដោតដល់អារម្មណ៍ប្រិយមិត្ត។
យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងសម្លេងស្អកលោក ខេម បានចាប់ដៃគូគ្នាជាមួយនឹងតារារ៉េបលោក Tempo Tris ក្នុងការបញ្ចេញនូវបទចម្រៀងថ្មី។ ដោយនៅកាលពីប៉ុន្មានម៉ោងនេះ Tempo Tris បានបង្ហោះវីដេអូបង្ហាញសកម្មភាពក្រៅឆាកដែលកំពុងថត MV បទថ្មី ដោយពុំទាន់ដឹងថាចំណងជើងអ្វីនោះទេ ដោយគ្រាន់តែសរសេរថា “ឈរមើលអូនតាំងពីសក់បងខ្មៅដល់ស” អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ខេម បានបញ្ចេញនូវស្ទាយសក់ថ្មី គឺលោកបានពាក់សក់ពណ៍ស ឲ្យត្រូវនូវអត្ថន័យ និង សាច់រឿងនៃ MV បទចម្រៀងមួយបទនេះ។ ជាហេតុធ្វើឲ្យអ្នកគាំទ្រទាំងឡាយសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយជាលើកដំបូងហើយដែលឃើញតារាប្រុសរូបនេះ បង្ហាញនូវស្ទាយប្លែកដែលពុំដែលឃើញពីមុនមក៕
ឈរមើលអូនតាំងពីសក់បងខ្មៅដល់ស
Posted by TEMPO TRIS on Thursday, June 7, 2018








