ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី កញ្ញា ដេននី ក្វាន់ បានទៅកែសម្ផស្សនៅឯប្រទេសថៃ ដោយក្នុងនោះដែរ ក៏មានមហាជនជាច្រើន បានទន្ទឹងរង់ចាំមើលថា មុខមាត់ថ្មីរបស់នាង មានភាពស្រស់ស្អាតកម្រិតណា។
ជាក់ស្ដែង បន្ទាប់ពីចំណាយពេលវះកាត់កែសម្ផស្ស នៅប្រទេសថៃអស់ជាច្រើនថ្ងៃ តារាសម្ដែង កញ្ញា ដេននី ក្វាន់ បានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយមុខមាត់ថ្មី យ៉ាងស្រស់ស្អាត បើទោះបីជាមិនទាន់ជាសះស្បើយ មួយរយភាគរយក៏ដោយ។
ប៉ុន្តែអ្វីដែលដែលពិសេសនោះ គឺនាងបានបង្ហោះសារព្រលះទៅវិញថា៖ «ឆ្ងល់ពួកមីរន្ទះបាញ់និងអាឡានបុកមួយចំនួនដែលពូកែរិះគន់ខ្ញុំម៉េស និយាយសុទ្ធតែខ្ញុំមកពីកែសម្ភស្សវិញមុខដូចខ្មោច មុខដូចព្រះយូឡាយ តែចង់សួរទៅអាអ្នកទើសនិងថាម៉ែអាណាកែសម្ភស្សមួយសប្តាហ៏ឃើញស្អាតភ្លាម? ធម្មតាវាមិនទាន់សះវាមិនទាន់បាត់ហើមគឺមើលមិនទាន់ឃើញស្អាតទេ ថ្ងៃក្រោយចង់ដឹងសាកទៅកែសម្ភស្សដែលទៅដឹងហើយថាប៉ុន្មានថ្ងៃឃើញស្អាត? កុំអោយភ្លើទៀតបើមិនយល់ពីការកែសម្ភស្សកុំបុិនព្រុសពេក»៕ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែល?





















