ភ្នំពេញ៖ រាល់ការតែងខ្លួនរបស់លោកជំទាវ តែងតែមិនសូវមានភាពស៊ិចស៊ីនោះទេ តែបើស៊ិចស៊ីក៏នៅតែបង្កប់ភាពថ្លៃថ្នូរគួរឲ្យគោរព មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អតីតតារាស្រី និងធ្លាប់ជាពិធីការិនីមួយរូប ដ៏ល្បីល្បាញ បានប្រែខ្លួនក្លាយជាជំទាវរូបនេះ បានចូលរួមនៅក្នុងកម្មវិធីមួយ ដោយមានភ្ញៀវជាច្រើនបានចូលរួម ជាពិសេសនោះ គឺសុទ្ធតែលោកជំទាវជាច្រើន ដែលបានតែងខ្លួនស្អាតៗគួរឲ្យចង់គយគន់។
នៅក្នុងនោះផងដែរ ក៏មានមហាជនជាច្រើនបានចាប់អារម្មណ៍ ទៅលើការតែងខ្លួនរបស់លោកជំទាវស្រីតូច ចំណាន ដោយលោកជំទាវបានស្លៀករ៉ូបសាមញ្ញធម្មតាពណ៌លឿង ជាមួយនឹងកាបូបកាន់នឹងដៃពណ៌លឿងមួយឈុតមើលឃើញសម្រស់លោកជំទាវ នៅតែលេចធ្លោ ស្រស់ស្អាតខ្លាំង។
ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់លោកជំទាវទាំងអស់នៅក្នុងនោះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តខ្លាំង ហើយវាក៏ជាគំរូមួយដល់អ្នកដទៃ ដែលនិយមស្លៀកស៊ិចស៊ី រាល់ពេលចូលកម្មវិធីផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖











