សូមប្រយ័ត្នៗ……!! ឡានដឹកអង្ករចុះពីលើស្ពានគីហ្សូណាដាច់ហ្វ្រាំង បន្តទៅបុកឡានដឹងដំឡូង​ រហូតទៅបុកនិងម៉ូតូ បានបណ្ដាលឱ្យអ្នកបើម៉ូតូបាន……….



គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដែលបានកើតឡើងនៅខេត្តកំពង់ចាម ករណីនេះដែរបង្កឡើងដោយឡានដឹកអង្ករចុះពីលើស្ពានគីហ្សូណាដាច់ហ្វ្រាំង ប្រលះជាមួយឡានដឹកដំឡូង ឡានតាកូម៉ា និងម៉ូតូ១គ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ហេតុការនេះដែរកើតឡើងនៅវេលាម៉ោងប្រមាណជិត ១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើ នៅចំនុចរង្វង់មូលស្ពានគីហ្សុណា ឡានដឹកអង្ករម៉ាក hyundai ២តោនកន្លះ ជិះគ្នា២នាក់ ទិសដៅពីកើតមកលិច ចុះពីលើស្ពានគីហ្សូណា បានដាច់ហ្វ្រាំង រេចង្កូតទៅបុកគូទឡានតាកូម៉ា រួចបន្តទៅបុកចំពីមុខពេញទំហឹង ជាមួយ ឡានV1 ប្រាំភ្លៅ ជិះគ្នា២នាក់ ដឹកដំឡូងពេញ ដែលមានទិសដៅពីលិចទៅកើត និងម៉ូតូឌ្រីមសង់០១៨មួយគ្រឿងទៀត បណ្តាលឲ្យ មានមនុស្សរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកវត្ថុតាងទាំងបួនគ្រឿងរងការខូចខាតយ៉ាងដំណំ។

មានវីដេអូ

រថយន្ដដឹកអង្ករដាច់ហ្វ្រាំង ចុះពីលើស្ពានគីហ្សូណា...

រថយន្ដដឹកអង្ករដាច់ហ្វ្រាំង ចុះពីលើស្ពានគីហ្សូណា បុករថយន្ដ២គ្រឿង និងម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួស៦នាក់ (Video inside)

Posted by Fresh News on Wednesday, October 17, 2018



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »