រន្ធត់ចិត្តណាស់! ប្រពន្ធមិនស្រួលខ្លួនខំនាំមកមន្ទីរពេទ្យ ចេញក្រៅទិញបាយម្លែត ចូលមកវិញឃើញប្រពន្ធដេកស្លាប់ឈាមពេញឥដ្ឋ ដោយសារតែ…….



មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពហុព្យាបាល ណារិទ្ធ ផ្ទះលេខ២១ CD តាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនខណៈដែលមានបុរសម្នាក់បានប្ដឹងក្រុមគ្រូពេទ្យឯកជន នៃមន្ទីរពហុព្យាបាល ណារិទ្ធ ធ្វេសប្រហែលមិនបានមើលថែប្រពន្ធគាត់ បណ្ដាលធ្លាក់ពីលើគ្រែផ្គាប់មុខ ហូរឈាមចេញពីមាត់ រហូតបាត់ជីវិតស្លាប់យ៉ាងអាណោចអាធម៌។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលត្រូវជាប្រពន្ធនោះមានឈ្មោះថា គៀត យ៉ាន់ អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដេីមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ហើយបេីតាមបុរសជាប្ដីមានឈ្មោះ លី ផាត់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ បានប្រាប់សមត្ថកិច្ចថា គាត់បាននាំប្រពន្ធ ចូលមកសំរាកនៅមន្ទីរពេទ្យខាងលើ នៅម៉ោង១០ៈ៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដោយគ្រូពេទ្យពិនិត្យថា មានទឹកដក់នៅតំរងនោម ហើយក៏សំរាកនៅបន្ទប់ជាន់ទី១ បន្ទប់លលេខ១០១។

ក្រោយមកនៅព្រឹកថ្ងៃកើតហេតុ បុរសដែលជាប្តីក៏បានទៅទិញបាយយកមកហូប តែមុននឹងចេញក៏បានផ្តាំផ្ញើគ្រូពេទ្យត្រឹមត្រូវថា ជួយមើលប្រពន្ធខ្ញុំផង ដោយមិនមានអ្នកនូវជាមួយទេ រួចចេញទៅរហូតដល់ម៉ោង១០ៈ៣០នាទីព្រឹក បានត្រឡប់មកវិញចូលក្នុងបន្ទប់ ស្រាប់តែឃើញប្រពន្ធគាត់ ធ្លាក់ពីលើគ្រែ ផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម៌ ធ្វើឲ្យចិត្តគាត់រន្ធត់យ៉ាងខ្លាំង។

ដោយសារតែខឹងគ្រូពេទ្យ បុរសដែលជាប្តីនោះបានអះអាងថាត្រូវតែប្ដឹងសមត្ថកិច្ច ឲ្យចាត់ការតាមច្បាប់ ពីបទមិនមានការប្រុងប្រយ័ត្នលើអ្នកជំងឺ និងធ្វើឲ្យអ្នកជំងឺស្លាប់ ធ្លាក់ពីលើគ្រែហូរឈាម ជោកពេញលើឥដ្ឋការ៉ូ ក្នុងមន្ទីរពេទ្យ ហើយមិនចង់បានសំណងនោះទេ ចង់ឲ្យក្រសួងសុខាភិបាល មកត្រួតពិនិត្យ ថាតើគ្រូពេទ្យទុកអ្នកជំងឺចោលបែបនេះ វាខុសឬមិនខុស ហើយជាសេវាឯកជនថែមទៀត ជាមួយគ្នានោះដែរ ជនរងគ្រោះ ក៏សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌ឲ្យប្រពន្ធគាត់ផង។

តាមការសមត្ថកិច្ចរបស់សមត្ថកិច្ច ដោយមានការឯកភាពពីនគរបាល ការិយាល័យបច្ចេកទេសស្នងការរាជធានីភ្នំពេញ និងមានគ្រូពេទ្យអេមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សពស្រ្តីរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង និងមានជំងឺប្រចាំកាយតំរងនោម ហើយសពបានប្រគល់ឲ្យបុរសជាប្ដី ធ្វើបុណ្យតាមប្រពៃណី ជាមួយគ្នានោះ បុរសជាប្ដីជនរងគ្រោះ សុំធ្វើបុណ្យឲ្យប្រពន្ធរួច ទើបមកធ្វើការដោះស្រាយ ជាមួយការថៅកែមន្ទីរពេទ្យខាងលើទៀត ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »