ប្រទេសថៃ៖ បុរសវ័យក្មេងម្នាក់ដែលត្រូវបានដឹងថា ទើបរៀបការថ្មីថ្មោង ជាអកុសល បានស្លាប់ចោលប្រពន្ធយ៉ាងអាណោចអាធម នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ស្ថិតនៅចំណុចផ្លូវមួយកន្លែងក្នុងទីរួមខេត្ត Khon Kaen ប្រទេសថៃ ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា ជនរងគ្រោះបានបើកម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿន និងដល់ចំណុចផ្លូវមួយ ក៏ត្រូវបានរថយន្ត១គ្រឿងបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហើយរថយន្តនោះបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលមានអាយុ ១៧ ឆ្នាំ រស់នៅក្នុងទីរួមខេត្ត Khon Kaen ទើបនឹងរៀបការរួចមិនទាន់បានមួយថ្ងៃផង ស្រាប់តែយប់ឡើង ក៏រឿងអកុសល ត្រូវបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវបែបនេះ ធ្វើឲ្យភរិយា និងក្រុមគ្រួសារ មានការសោកស្តាយ និងសោកសង្រេងគ្រប់ៗគ្នាយ៉ាងខ្លាំង ។
រឿងរ៉ាវដ៏រន្ធត់នេះផងដែរ ក៏បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន សម្តែងនូវអារម្មណ៍អាណិតអាសូរ និងសោកស្តាយពន់ពេកក្រៃ និងព្រមទាំងនាំគ្នាចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពផងដែរ ។
ទន្ទឹមនឹងនេះផងដែរក៏មានគណនីហ្វេសប៊ុកមួយក៏បានបង្ហោះសារដ៏ក្ដុកក្ដួលមួយដែរ ដោយរៀបថា៖ សូមទៅកាន់សុគតិភពណាក្មួយប្រុសសម្លាញ់ចិត្ត 7/4/61 ជាថ្ងៃរៀបការ ហើយក៏ជាថ្ងៃដែលក្មួយស្លាប់ ។
ថ្ងៃមង្គលការគឺជាថ្ងៃដ៏អស្ចារ្យ និងសប្បាយចិត្តបំផុត តែវាក៏ជាថ្ងៃដ៏ឈឺចាប់បំផុតដែរសម្រាប់គ្រួសាររបស់យើង។ ថ្ងៃមង្គលការជាថ្ងៃដែលពោរពេញដោយស្នាមញញឹម តែនរណាទៅដឹងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ វាប្រែក្លាយទៅជាថ្ងៃដ៏អាក្រក់បំផុតទៅវិញ។



















