អំពើចោរកម្មដូចជាចោរលួច ចោរឆក់ និងចោរប្លន់ យកទ្រព្យសម្បតិ្ត នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ។
ជាក់ស្តែងណាស់មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានការបង្ហោះនូវករណីមួយដោយមានយុវជនមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ Ti sokmatu បានជួបនូវចោរមួយក្រុម បានប្រើល្បិចជិះម៉ូតូដេញពីក្រោយ ដោយស្រែកថាឲ្យយុវជនរូបនោះបានជិះម៉ូតូបុក និងឲ្យឈប់ម៉ូតូនិយាយគ្នា។ ហេតុការណ៍ខាងលើត្រូវបានយុវជនរងគ្រោះបានឲ្យដឹងថា បានកើតឡើងនៅវេលាម៉ោង៨យប់ ដោយខ្លួនបានជិះម៉ូតូ Zoomer X 2018 ដើម្បីចេញទៅទិញថ្នាំនៅផ្សារតាប៉ាង។
គណនីហ្វេសប៊ុកឈ្មោះ Ti sokmatu បានសរសេររៀបរាប់ឲ្យដឹងថា៖ “សុំប្រុងប្រយ័ត្ននៅផ្លូវព្រះសុីសុវតិ្ថ មានម៉ូតូអាសង់2014ខ្មៅជិះប្រុសពីរនាក់ ចង់យកម៉ូតូខ្ញុំ គ្រាន់តែខ្ញុំមកដល់សុីសុវត្ថិ មិនដឹងវាមកពីណាស្រែកអោយឈប់ម៉ូតូនិយាយមួយវាសិនវាថាខ្ញុំជិះបុកវាពីកោះពេជ្រមក។ វាខំជិះតាមសឹងមិនទាន់ខ្ញុំ គ្រាន់តែលឺវានិយាយចឹងខ្ញុំក៏ថាច្រលំមនុស្សហើយបងខ្ញុំទើបចេញពីទិញថ្នាំនៅផ្សារតាប៉ាងទេ គ្មានទៅកោះពេជ្រ ស្តីទេច្រលំហើយ និយាយរួចក៏បើកចេញយ៉ាងលឿន។ តែវានៅតែតាមទៀតហើយនៅតែស្រែកអោយឈប់ដដែល តែខ្ញុំមិនឈប់ក៏បើកទៅមុខទៀត តែវានៅតែតាមរហូតដល់ផ្លូវសំណាង់១២ វាធាក់អោយដួលហើយមកវាយខ្ញុំដើម្បីយកម៉ូតូតែសំណាងល្អបានពូៗនៅក្បែរនោះរត់មកជួយ កុំអីចប់”៕
ប្រភពដើម ៖ khmernote





