មហាជនច្បាស់ជាជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានបង្ហោះសារព្រមានប្តឹងលោក ចំបុីខ្មៅ ក្រោយពីបានធ្វើការប្រមាថឈុត “ទេពីស្រីុសួគ៌ឦសានបុរៈ”។ យ៉ាងណាមិញកញ្ញា ធី សុវណ្ណថា បានទុកពេលឲ្យចំបុីខ្មៅ ចេញមុខសុំទោសជាសាធារណៈ និងលុបវីដេអូប្រមាថនោះចេញ ក្នុងរយៈពេល២៤ម៉ោង ក្នុងករណី ចំបុីខ្មៅ មិនចេញមុខសុំទោសជាសាធារណៈទេនោះ កញ្ញា ធី សុវណ្ណថា នឹងចាត់ការប្តឹង ចំបុីខ្មៅ តាមនីតិវិធី។
យ៉ាងណាមិញនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីបានដឹងកំហុស លោក Heng yin ហៅ ចំប៉ីខ្មៅ បានធ្វើកម្រងផ្កាជូនដល់ ធី សុវណ្ណថា ទុកជាការដឹងខុស និងសំុអភ័យទោសរាល់ការប្រមាថមើលងាយរបស់ខ្លួនចំពោះឈុតតំណាងជាតិ ។ ដោយ កញ្ញា ធី សុវណ្ណថា បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះ នាងខ្ញុំ បានទទួលជួបលោក Heng yin (ចំប៉ីខ្មៅ) ចូលខ្លួនមកទទួលស្គាល់កំហុស សុំអធ្យាស្រ័យពីនាងខ្ញុំ ពីមន្ត្រីជំនាញវប្បធម៌ និងប្រជាជនខ្មែរទូទាំងប្រទេស”៕
ប្រភពដើម ៖ khmernote










