មានហេតុការណ៏មួយបានកើតឡើងនៅខេត្ត សូរិន្ទ ដោយប្តីប្រពន្ធ២នាក់បានជីកកកាយដីរកឃើញនូវវត្ថុបុរាណមួយចំនួន ធ្វើឲ្យប្រជាជនជាច្រើននៅក្នុងភូមិនោះមានការភ្ញាក់ផ្អើលជាខ្លាំង និងបាននាំគ្នាធ្វើពិធីមួយផងដែរ។
ក្នុងនោះផងដែរ ប្រពន្ធមានឈ្មោះ បួលយ ខាំហែង និងប្តីឈ្មោះ ចាំរូន ដែលប្តីប្រពន្ធទាំង២នាក់នេះបាននាំគ្នាជីកដីនៅមុខផ្ទះ ព្រោះតែប្រពន្ធ អ្នកនាង បួលយ បានយល់សប្តិឃើញថាមានកំណប់នៅមុខផ្ទះ។
ក្រោយពីជីករួចប្តីប្រពន្ធ២នាក់នេះ ក៏បានប្រទះឃើញវត្ថុបុរាណជាច្រើនមានដូចជារូបព្រះ ១០អង្គ កងដៃរូបក្បាលនាគ ២កង និងអាវុធបុរាណ ១ដើម រួចក៏បានប្រកាសប្រាប់អ្នកភូមិពីហេតុការណ៏នេះ ក្រោយមកអ្នកភូមិ និងម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធនេះ ក៏បានរៀបចំនូវបាយសី រួមនិងគ្រឿងសំណែនផ្សេងៗទៀត ដើម្បីសែនព្រេងទៅដល់ស្តេចនាគដើម្បីសុំសេចក្តីសុខផងដែរ។ ប្រភព៖ http://vdoamazing.com
សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់








