ប្រិយមិត្តប្រហែលជាបានធ្លាប់ស្គាល់រួចមកហើយនូវវត្តមានលោកទេព រិនដារ៉ូ ដែលលោកគឺជាកំពូកតារាសម្តែង និងជាតារាជើងចាស់ម្នាក់ក្នុងវិស័យខ្សែភាពយន្ត។ អ្វីដែលប្រជាជនភាគច្រើនមានចំងល់ចំពោះរូបលោកនោះគឺ ហេតុអ្វីមកដល់ពេលនេះលោកទៅហើយ លោកនៅតែមិនទាន់យកប្រពន្ធទៀត។
ចំងល់ទាំងនេះនឹងត្រូវបានបកស្រាយតាមបណ្តាញសង្គមហ្វេសបុក ដោយលោកបានបញ្ជាក់ថា លោកមិនចង់រំលឹករឿងដែលគាត់បានចែកផ្លូវគ្នាជាមួយនិងប្រពន្ធកាលពីឆ្នាំ ១៩៨៨ នោះឡើយ ហើយឲ្យវារលត់ផុតទៅ រីឯរឿងយកប្រពន្ធវិញ លោកក៏តែងតែគិតដែរ តែដោយសារតែមានបន្ទុកជាច្រើននៅក្នុងគ្រួសារ ដែលមានម្តាយចាស់ជរា មានប្អូនស្រី និងមានក្មួយដែលកំពុងរៀននៅសកលវិទ្យាល័យគឺត្រូវចំណាយច្រើនណាស់។
ប្រសិនជាយកប្រពន្ធ អ្វីដែលយើងត្រូវមានទំនួលខុសត្រូវពេលនេះក្នុងគ្រួសារ គឺពិបាកបន្តនិងធ្វើណាស់ ចឹងហើយមិនដឹងធ្វើយ៉ាងម៉េចទេ ថ្ងៃណាថ្ងៃហ្នឹងចុះ។







