ឥឡូវមានល្បិចថ្មីចង់ធ្វើស៊ីតាមផ្លូវ បើសិនយើងជនរងគ្រោះមិនឈប់វាអាចស្រែកថាយើងបុកវាហើយគេចក៏មិនដឹង ដល់តែប្រជាជនមិនដឹងនាំគ្នាជួយឃាត់ឬអាចប្រើអំពើហឹង្សាណាមួយដោយយថាហេតុ ដោយស្មានតែជនរងគ្រោះជាអ្នកបង្កពិត ចឹងសូមសំនូមពរបងប្អូនបើសិនមានបញ្ហាចឹងចឹងកើតឡើងតាមដងផ្លូវទោះរឿងនេះជារឿងពិតឬមិនពិតក៏ដោយគួរកុំប្រើហឹង្សាត្រូវនិយាយអោយដឹងខុសត្រូវសិនប្រយត្ន័ប៉ះចំអ្នកគ្នាស្លូតត្រង់អត់ដឹងអី ។
ជាក់ស្ដែង យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Monykeo Horn បានបង្ហោះសារ សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន នៅល្បិចថ្មី ពិសេសអ្នកជិះម៉ូតូ ល្បិចនេះឡូយដល់ហើយ ទៅណាមកណាកុំជិះតែម្នាក់ឯងអី ជាពិសេសផ្លូវស្ងាត់ កុំថាឡើយពេលយប់ វា ហ៊ានធ្វើសកម្មភាពទាំងថ្ងៃចែសតែម្តង ។ ដោយម្ចាស់គណនីខាងលើនេះបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា
សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នប្រហែលជាម៉ោង4រសៀល មានមនុស្សម្នាក់បានជិះម៉ូតូតាមនារីម្នាក់(ត្រូវជាភ្ញៀវរបស់ហាងកាហ្វេ Amazon western TK) មិនដឹងថាគាត់ចង់មានបំណងអ្វីទេ គាត់ជិះតាមនារីតាំងពីរង្វង់មូលអង់តែនទួលគោក រហូតមកដល់ Amazon westernTk នារីដែលត្រូវគាត់ដេញជិះម៉ូតូតែម្នាក់ឯងទេ ក៏មានបុរសម្នាក់ អាយុត្រឹមខ្ទង់ម្ភៃ មិនបាន ពាក់មួកសុវត្ថិភាពទេ ជិះម៉ូតូអាសង់ការេពណ៌ក្រហម ថ្ងាសមានស្នាមដូចគេកាប់ គាត់បានជិះមកជិតនារីនោះ ហើយនិយាយថា ហែងជិះម៉ូតូអត់ចេះមើលគេមើលឯងទេអី ជិះខុសគេ ជិះប៉ះបងឲ្យដួលហើយ ហែងនៅអត់ដឹងទៀត ឲ្យគាត់ឈប់ម៉ូតូចូលគៀននិយាយគ្នាសិន នារីដែលត្រូវជាភ្ញៀវហាងរបស់ខ្ញុំក៏មិនព្រម ហើយនិយាយប្រាប់ថាខ្ញុំរវល់ មានការប្រញាប់ណាស់ ហើយក៏ជិះទៅមុខទៀតរហូតដល់ហាងកាហ្វេAmazon western TK គាត់នុះក៏តាមនារីនុះ ដល់មានការទាស់ទែងដល់ថ្នាក់ទារលុយសង១០ដុល្លារទាំងដែលគាត់អត់បានបុកត្រូវម៉ូតូវាសោះ ហើយនៅចង់ចង់ហៅប៉ូលីសមកចរចារទៀត យីអានេះខ្លាំងផង។ លុះដល់ពេលខ្ញុំចេញទៅមើលថាមានរឿងអីកើតឡើង ក៏ឃើញភិនភាគបុរសនុះដូចដែរភិនភាគគេផ្អើលបុរសនឹងពេញ Facebook ឃើញថាបុរសនឹងមើលទៅអត់ខុសប្លែកដូចដែលគេបានផុសក្នុង Facebook ខាងបុគ្គលិកយើងខ្ញុំក៏ជួយនិយាយ និយាយយូរទៅឡប់ឡែរអស់ ក៏ហៅសន្តិសុខដេញផះក្រញុាំ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នាទៅ ល្បិចនេះឡូយដល់ហើយ ទៅណាមកណាកុំជិះតែម្នាក់ឯងអី ជាពិសេសផ្លូវស្ងាត់ កុំថាឡើយពេលយប់ វា ហ៊ានធ្វើសកម្មភាពទាំងថ្ងៃចែសតែម្តង។សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាណា។
ប្រភពដើម ៖ Monykeo Horn
ទស្សនាវីដេអូខាងក្រោម
Posted by Monykeo Horn on Saturday, October 20, 2018






