កាលពីព្រឹកមិញនេះ ឯកឧត្តម ជា សុផារ៉ា បានទទួលជួបសំណេះសំណាលជាមួយលោកស្រី Osanai Mieko ស្ថាបនិកអង្គការ JHP ជប៉ុន ដែលបានជួយសាងសង់អគារសិក្សាជូនប្រជាជនខ្មែរសរុប ៣៤៧ខ្នងនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ ដែលបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនមុននេះបន្តិច។
គួរបញ្ជាក់ថា អង្គការជប៉ុន JHP បានបង្កើតជាផ្លូវការកាលពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ១៩៩៣។ សកម្មភាពដំបូងដែលអង្គការចាប់ផ្ដើមធ្វើ គឺជួយជនភៀសខ្លួនកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យវិលត្រលប់មកស្រុកកំណើតវិញ ក្រោយចប់សង្គ្រាម។ បន្ទាប់មកក៏បានស្វែងរកមូលនិធិ ជួយសាងសង់អគារសាលារៀនជាច្រើនរយខ្នង សម្រាប់កុមារកម្ពុជាក្រេបជញ្ជក់យកចំណេះដឹង៕
សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ


ផ្ដល់យោបល់




