កាលពីម្សិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅស្ពានលីយ៉ុងផាត់ ដែលប្អូនស្រីម្នាក់បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន ដោយបានបន្សល់នៅម៉ូតូ Zoomer-X មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1AH-2732 ដែលស្ថិតលើស្ពាន។ ហេតុការណ៍នេះផងដែរបានធ្វើអោយអ្នកលេងបណ្តាញសង្គមហ្វេសបុកមានចាប់អារម្មណ៍យ៉ាងខ្លាំងនឹងបានស៊ែរតៗគ្នាយ៉ាងច្រើនផងដែរ។
ហើយបន្ទាប់ពីបានលោតទឹកពីលើស្ពានលីយ៉ុងផាត់រួចមក ទើបបានជាគេប្រកាសស្វែងរកម្ចាស់ម៉ូតូ ដោយអ្នកលេងហ្វេសបុកបាននាំគ្នាជួយស៊ែរ រហូតដំណឺងនេះឮទៅដល់អ្នកដែលស្គាល់នាង ហើយក៍បានបង្ហោះរូបជនរងគ្រោះ រហូតដល់បានឃើញទៅដល់ក្រុមគ្រួសារជនរងគ្រោះ។
នារីរងគ្រោះដែលបានលោតទឹកនោះមានឈ្មោះថា សែ ពុធារី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ហើយបើតាមការបញ្ចាក់ប្រាប់ពីសាច់ញាតិជនរងគ្រោះ មុននឹងនាងលោតពីលើស្ពាន គឺនាងមានវិបត្តិក្នុងគ្រួសារ ហើយនាងបានទារឪពុកម្តាយរបស់នាងទិញទូរសព័្ទ និងចិញ្ចៀន តែម្តាយឪពុកជនរងគ្រោះមិនព្រមទិញអោយ។ លុះមកដល់ថ្ងៃកើតហេតុទើបឮដំណឹងថានាងបានលោតទឹកសម្លាប់ខ្លួនហើយ។


