រន្ធត់ចិត្តពេកក្រៃ! ក្មេងស្រីអាយុទើបតែ៧ឆ្នាំ បែរជាត្រូវគេចាក់ឲ្យរបួសហើយ រំលោភទាល់តែបានសម្រច



អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការ អាហ្វីស៊ីប (Afesip Cambodia) មើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ ត្រូវបានមហាជនជាច្រើនគាំទ្រ។ ថ្មីៗ នេះ លោកស្រីបានបង្ហោះនូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយទៀត គឺក្មេងស្រីវ័យតូច មានទើបតែ ៧ឆ្នាំប៉ុណ្ណោះ តែបែរជាត្រូវជួបរឿងឃោរឃៅ ដោយត្រូវគេចាក់ឲ្យរបួសហើយ ក្រោយរំលោភរួចជនល្មេីសប៉ុនប៉ងសំលាប់នាងតូចដេីម្បីបំបិទភ័ត្តតាងថែមទៀត។

ជាក់ស្ដែង ក្នុងសាររបស់អ្នកស្រីបានរៀបរាប់ឲ្យដឹងថា៖ កូនម្តាយអេីយហេតុអ្វីក៏កំសត់យ៉ាងនេះ នាងប្អូនលានាងបង ដេីម្បីទៅរស់នៅក្នុងមណ្ឌល ២នាក់បងប្អូនយំអោបគ្នា នាងបងយំផង និយាយរៀបរាប់ផង ហេតុអ្វីរឿងអាក្រក់កេីតលេីប្អូនទៅវិញ នាងតូចអាយុ ៧ឆ្នាំត្រូវជនល្មេីសចាក់ពីកាំបិតបន្ទោះចំដៃហេីយវាយអោយសន្លប់រួចរំលោភទាំងកំរោលរហូតបានសំរេច ក្រោយរំលោភរួចជនល្មេីសប៉ុនប៉ងសំលាប់នាងតូចដេីម្បីបំបិទភ័ត្តតាង តែត្រូវបានម្តាយជនរងគ្រោះមកទាន់ ស្រែកហៅកូន ឃេីញកូនមានស្ថានភាពសុទ្ធតែឈាម ប្រឡាក់ពេញខ្លួន រន្ធត់ស្ទេីរសន្លប់ ក៏ប្រញាប់ស្ទុះរត់ឡេីងទៅលេីផ្ទះ ហេីយប្រទះ នឹងជនល្មេីសដែលមានកាំបិតនៅដៃ ប៉ងសំលាប់បំបិទមាត់ ដោយភ័យពេកនាងជាម្តាយស្រែកឆោឡោឡេីងដេីម្បីអោយអ្នកជិតខាងមកជួយ នាងតូចត្រូវជនល្មេីសចាក់នឹងកាំបិត ច្របាច់ក ទះកំភ្លៀង ធ្វេីអោយនាងមេីលអ្វីមិនឃេីញ នាងត្រូវសំរាកព្យាបាល នៅមន្ទីពេទ្យជិតមួយខែ ឥឡូវបានធូរស្បេីយហេីយ នាងមិនហានត្រលប់ទៅផ្ទះវិញទេ ដោយសុំមករស់នៅអង្គការ Afesip Cambodia ខ្ញុំសូមអំពាវនាវដល់លោកពុកអ្នកម្ដាយ សូមលោកមេត្តកុំទុកកូនអោយនៅម្នាក់អែង សូមកុំទុកចិត្ត មនុស្សជំវិញខ្លួន”៕

ប្រភពដើម ៖ khmernote



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »