មហាជនគ្រប់គ្នាឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារបស់តារាស្រីប្រុសវ័យក្មេង ដែលនិយមលេងស្ទីលតែងខ្លួនបែបបរទេស កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាង បើគិតមកដល់ថ្ងៃនេះ ស្នេហាកម្លោះក្រមុំទាំង២ គឺបានផ្ដើមពន្លកស្នេហ៍ នឹងចាប់ដៃគ្នាសាងអនុស្សាវរីយ៍បានរយៈពេល២ឆ្នាំមកហើយ។
ជាក់ស្ដែងក្នុងឱកាសនេះ ទេព បូព្រឹក្ស និង G-devith ព្រមទាំងក្រុមគ្រួសារបាននាំគ្នារៀបចំ ពិធីបុណ្យកឋិនទាន និងដង្ហែឆ្ពោះទៅកាន់វត្តសុវណ្ណគង្គា ដោយទីតាំងធ្វើបុណ្យគឺស្ថិតនៅក្នុង បុរីប៉េងហួត បឹងស្នោគំរោងបួន។ ដោយនៅក្នុងនោះលោក G-devith បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា៖ “បងប្អូនញាតិមិត្តជាទីស្រលាញ់ សូមអោយមានសេចក្តីរីករាយនៅក្នុងថ្ងៃចេញព្រះវស្សា។ ថ្ងៃនេះខ្ញុំបាទG-Devith និង Tep Boprek ប្រារព្ធពិធីបុណ្យកឋិនទានសូមបងប្អូនញាតិមិត្តជិតឆ្ងាយសូមអញ្ជើញចូលរួមកុំបីអាក់ខាន”៕
សូមទស្សនាវីដេអូនៅខាងក្រោមនេះ
ទស្សនាវីដេអូខាងក្រោមនេះ
Posted by Tep Boprek on Wednesday, October 24, 2018







