កាន់តែល្អមើលហើយ! នាយពាក់មី ទម្លាយថា លោក K01 និង តួអគ្គនាយកTVFB (សុវណ្ណ រិទ្ធី) ក៏មានវត្តមាន ក្នុងរឿង ”បន្តោងឆ្នាំងដី” ដែរ



ដោយយោងតាម លោកពាក់មី បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់លោកថា ក្នុងរឿង ”បន្តោងឆ្នាំងដី” ក៏មានវត្តមានរបស់ លោក k01 និង តួអគ្គនាយកTVFB (សុវណ្ណ រិទ្ធី) ដែរ ។ ដោយ លោកពាក់មី បានលើកឡើងថា

“សុំលាក់តួk01 និង តួអគ្គនាយកTVFB (សុវណ្ណ រិទ្ធី) សិន នេះជាលើកទី១ ហើយដែលពួកគាត់ជាអ្នកសារព័ត៌មានបានបញ្ចេញសមត្ថភាពនៅក្នុងខ្សែភាពយន្តខ្មែរលើកដំបូងបំផុត នៅក្នុងរឿង”បន្តោងឆ្នាំងដី” ហើយក៏ជារឿងខ្មែរទី១ ដែលប្រមូលផ្ដុំដោយតារាច្រើនអាជីពរួមគ្នាបង្កើតចំណីអារម្មណ៍ថ្មីជូនបងប្អូនទស្សនិកជន​។ លើសពីនេះទៀត សូម្បីតែកំពូលតារាប្រដាល់អេភូថងនិង វ៉នវីវ៉ា បញ្ចេញរិទ្ធិនៅលើឆាកសង្វៀនប្រដាល់ ក៏បានមកបង្ហាញក្បាច់គុណនៅក្នុងឈុតឆាករឿង “បន្តោងឆ្នាំងដី” នេះដែរ” ។

រឿង”បន្តោងឆ្នាំងដី”​ ជាខ្សែភាពយន្តខ្មែរបែបកំប្លែងនិងរន្ធត់ដែលប្រមូលផ្ដុំដោយតារាល្បីៗប្រចាំឆ្នាំ២០១៨។ ចាប់បញ្ចាំងនៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ ។ រោងភាពយន្តទាំងអស់នៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។
អរគុណបងប្អូនខ្មែរ​ ដែលជួយគាំទ្រសិល្បៈខ្មែរ ។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »