ស្មាតហ្វូន Nokia X7 ដែលទើបតែបានប្រកាសនៅក្នុងប្រទេសចិន ។ ស្មាតហ្វូន X7 ថ្មីនេះមានលក្ខណៈពិសេសៗជាមួយនឹងតម្លៃ ដែលអាចចូលខ្លួន ប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខាងក្រៅប្រទេសចិនក្នុងនាមជាទូរស័ព្ទ Nokia 7.1 Plus ។ ទូរស័ព្ទ Nokia 7.1 ត្រូវបានដាក់បង្ហាញនៅដើមខែនេះហើយនឹងមកដល់អាមេរិកក្នុងតម្លៃ 349 ដុល្លារ។
Nokia X7 ចាប់កំណើតហើយជាមួយ ដែលនៅលើទីផ្សារចិនត្រូវគេហៅឈ្មោះថា 7.1 Plus ហើយវាក៏ត្រូវបានដាក់ឱ្យកុម្ម៉ង់ពីថ្ងៃនេះដែរ។ Nokia X7 ដែលនឹងចរាចរលើទីផ្សារសប្ដាហ៍ក្រោយនេះ មានអេក្រង់ ៦,១៨អ៊ីញមានថ្ងាសឆក និងមានកម្រិតបង្ហាញ 1080p+ ជាមួយកម្រិតពន្លឺ 500 nits 1500:1 contrast, 97% NTSC color gamut និងទ្រទ្រង់ DCI-P3។ នេះជាអេក្រង់ PureDisplay ដូចមាននៅលើ Nokia 7.1 ហើយត្រូវបានបង្កើនគុណភាពវីដេអូពី SDR ទៅ HDR video conversion បែប real time។
Nokia X7 ប្រើប្រាស់បន្ទះឈីប Snapdragon 710 ជាមួយទំហំ RAM 4GB និង 6GB។ អង្គចងចាំលើស្មាតហ្វូនហ្វាំងឡង់ថ្មីនេះក៏មានពីរជម្រើសផងដែរ គឺ 64GB និង 128GB (សម្រាប់ម៉ូដែល RAM 6GB ប៉ុណ្ណោះ)។ វានឹងរត់ដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយនឹងអាចឡើងទៅ 9.0 Pie ពេលខាងមុខ។ ខាងក្រោមនេះជាតារាងតម្លៃ Nokia X7 ៖
| Model | CNY | USD | EUR |
| 4/64GB | CNY 1,700 | USD 245 | EUR 212 |
| 6/64GB | CNY 2,000 | USD 290 | EUR 250 |
| 6/128GB | CNY 2,500 | USD 360 | EUR 312 |
Nokia X7 មានកាមេរ៉ាក្រោយភ្លោះទំហំ 12MP ប្រើ Sony IMX363 sensor ជាមួយ .4µm ភិចហ្សែល និងកម្រិត aperture f/1.8 ជាមួយមុខងារទប់លំញ័រ OIS និងមានដល់ EIS ទៀតផង ហើយបានប្រើបច្ចេកវិទ្យាកាមេរ៉ា Zeiss មកជាមួយដែរ។ រីឯកាមេរ៉ាទីពីរមានទំហំ 13MP sensor ជាមួយកម្រិត f/2.4 fixed focus lens ប៉ុន្តែហាក់បំពាក់ត្រឹមមុខងារ depth sensor ដូច្នេះចំណុចនេះ X7 ហាក់មិនមានការកែលំអច្រើនពីលើ Nokia 7.1 ទេ។
ចំណែកកាមេរ៉ាមុខរបស់ X7 ទំហំ 20MP ដែលស្ថិតលើថ្ងាស notch ខាងមុខតែម្ដង។ វាអាចថតរូបនៅទីងងឹតបានច្បាស់ល្អជាងជំនាន់មុនជាមួយកម្រិត 0.9µm pixels។ S710 បំពាក់សមត្ថភាព Hardware ខ្ពស់ ដើម្បីដំណើរការមុខងារ AI ហើយក៏បានច្របាច់បញ្ចូលការប្រើនៅលើកម្មវិធីកាមេរ៉ាផងដែរ មានដូចជាមុខងារ AI bokeh effect, AI recognition សម្រាប់ 18 scenes និងជាច្រើនទៀត។
Nokia X7 ថ្មីនេះ មានតួផលិតដោយសារធាតុអាលុយមីញ៉ូមស៊េរី ៦០០០ (Series 6000) ហើយក្រាលដោយកញ្ចក់។ យើងនឹងទទួលបានឆ្នាំងសាកលឿន 18W ដែលអាចសាកថ្ម 3500mAh នៅលើ X7 ចូលបានពាក់កណ្ដាល (50%) ដោយគ្រាន់តែប្រើពេល ៣០នាទី សាកតាមរន្ធ USB-C ហើយមានរន្ធកាស 3.5mm។ អ្នកអាចកុម្ម៉ង់ Nokia X7 ពីពេលនេះ ជាមួយជម្រើសពណ៌២ គឺពណ៌ទឹកប្រាក់ Magic Night Silver និងខ្មៅ Night Black៕
ប្រភព៖ www.nokia.com











