យំចង់សន្លប់! ភរិយាខំមកមើលការគាំទ្រខ្លួនពេលច្រៀង តែបែរជាត្រូវបាត់បង់ជីវិតក្នុងគ្រោះស៊ូណាមិទៅវិញ



រឿងហេតុដ៏គួរឲ្យរន្ធត់ករណីគ្រោះថ្នាក់រលកស៊ូណាមិ នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ បានសម្លាប់មនុស្សរាប់រយនាក់បន្សល់ទុកនូវសោកនាដកម្មដ៏គួរឲ្យក្រៀមក្រំបំផុត។ អ្វីដែលគួរឲ្យរំជួលចិត្តនោះគឺ ហេតុការណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតសមាជិកមួយចំនួនក្នុងក្រុមចម្រៀងល្បីមួយក្រុមដែលកំពុងសម្ដែងនៅកន្លែងកើតហេតុ រួមទាំងភរិយារបស់គេផងដែរ។

ជាក់ស្តែង មនុស្សម្នាបានចូលរួមសម្តែងក្ដីសោកស្តាយ និងអាណិតអាសូរចំពោះតារាចម្រៀងប្រុសមួយរូបគឺលោក Riefian Fajarsyah ដែលបានស្រែកយំក្ដែងៗ ក្រោយពីភរិយារបស់ខ្លួននាង Dylan Sahara ជាតារាសម្តែងមួយរូប ត្រូវបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ស៊ូណាមិនេះ ខណៈពេលដែលនាងមកចូលរួមទស្សនាគាំទ្រការសម្ដែងចម្រៀងរបស់លោក។ វាគឺជាការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់តារារូបនេះ ដោយសារតែលោកថែមទាំងបាត់បង់សមាជិករួមក្រុម ៣រូបថែមទៀតផង។ សកម្មភាពលោក Riefian Fajarsyah បាន live វីដេអូទាំងស្រក់ទឹកភ្នែកពេលឃើញក្ដារមឈូសដែលតម្កល់រូបនាង និងរៀបរាប់ពីទង្វើរដ៏ល្អរបស់នាងដែលធ្លាប់ប្រព្រឹត្តចំពោះលោកកន្លងមក បានទាក់ទាញឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនក្ដុកក្តួលចិត្តជាខ្លាំង តែបានត្រឹមតែជូនពរ និងផ្តល់កម្លាំងចិត្តដល់លោកប៉ុណ្ណោះ។ គួររំលឹកផងដែរថា គ្រោះថ្នាក់ស៊ូណាមិលើកនេះបានឆក់យកជីវិតប្រជាជនឥណ្ឌូនេស៊ីប្រមាណជាង ៤០០នាក់ រងរបួសជាង ១៤០០នាក់ និង ១២០នាក់ទៀតកំពុងបាត់ខ្លួន៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »