ភ្នំពេញ៖ បុរសជនជាតិកេនយ៉ាម្នាក់ត្រូវបានកំលាំងនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុច Joma Café ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ AMIT DILIP KUMA PATEL ភេទប្រុស មានអាយុ៣៨ឆ្នាំ ជាជនជាតិកេនយ៉ា។
តាមប្រភពពត៌មានបានអោយដឹងថាមូលហេតុនៃការឃាត់ខ្លួនជនសង្ស័យម្នាក់នេះដោយសារតែសមត្ថកិច្ចបានរកឃើញថា ជនសង្ស័យឈ្មោះ AMIT DILIP KUMA PATEL គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ហើយធ្វើការគ្មានប័ណ្ណការងារ ទិដ្ឋាការហួសសុពលភាព និងបញ្ហាធំមួយទៀត បុរសម្នាក់នេះមានផ្ទុកមេរោគអេដស៍ពេញខ្លួនបែរជាដើរចំលង់មេរោគដល់នារីខ្មែរជាច្រើនរូបទៅវិញ។
ដូច្នេះប្រសិនបើបងប្អុននារីណាធ្លាប់រួមរក្ស័គ្នាជាមួយជនជាតិកេនយ៉ានេះគួរតែទៅពិនិត្យឈាមរកមេរោគអេដស៍ចេញ។ហើយបុរសៗដែលធ្លាប់ទៅរកសេវារួមភេទជាមួយនារីរកស៊ីផ្លូវភេទគួរតែពិនិត្យឈាមចេញដែរ ប្រយ័ត្នប៉ះចំនារីដែលធ្លាប់រួមភេទជាមួយបុរសម្នាក់នេះ ហើយឆ្លងជម្ងឺនេះ អ្នកច្បាស់ជាស៊យធំហើយ។
កែសម្រួលអត្ថបទដោយ៖ Monster Kh




