ឃើញនារីធ្វើការនៅហាងខារ៉ាអូខេ ឌីយ៉ាម៉ង់សាច់សខ្ចីពេកទ្រាំមិនបានស្លៀកតែខោលីអូលួចពួនក្រោមគ្រែរបស់នាងដើម្បីចាប់រំលោភចុងក្រោយអត់លិឌជាប់គុកទៀត



ភ្នំពេញ៖ បុរសល្មោភកាមម្នាក់មិនរាងចាលទាល់តែសោះ កាលពីលើកមុនធ្លាប់លួចមើលនារីរងគ្រោះផ្លាស់ខោអាវម្ដងរួចមកហើយ។ស្រាប់តែម្ដងនេះមិនបានលួចមើលទៀតនោះទេ បុរសម្នាក់នេះបានចូលទៅដេកនៅក្រោមគ្រែរបស់នារីរងគ្រោះតែម្ដង ដោយស្លៀកតែលីអូតែប៉ុណ្ណោះ ក្នុងគោលបំណងចាំយប់ស្ងាត់គេដេកអស់ដើម្បីចាប់រំលោភ។ដែលហេតុាការណ៍នេះបានកើតឡើងកាលពីពេលរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលប៉ងចង់រំលោភនារីរងគ្រោះមានឈ្មោះ ជំ ធា ភេទប្រុស មានអាយុ៣៨ឆ្នាំ មុខរបរជាជាងសំណង់ មានប្រពន្ធឈ្មោះ សុខ រ៉ាន់នី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះមើលថែកូនខ្ចី ជួលបន្ទប់នៅក្បែរនារីរងគ្រោះ។ចំណែកនារីរងគ្រោះសាច់សខ្ចីដូចបណ្ដូលចេក មានឈ្មោះ ម.ច.ណ មានអាយុ២២ឆ្នាំ មុខរបរធ្វើការក្នុងហាងខារ៉ាអូខេ ឌីយ៉ាម៉ង់។

តាមការរៀបរាប់របស់ម្ដាយនារីរងគ្រោះដែលមានឈ្មោះ ភី នឿន អាយុ៤៤ឆ្នាំជាស្រ្ដីមេម៉ាយ បានអោយដឹងថាដោយចៅរបស់គាត់យំ កូនស្រីរបស់គាត់ក៏បានយកទឹកដោះគោអោយកូនប៉ៅ(បងស្រីនារីរងគ្រោះ) ហើយបើកចំហទ្វាបន្ទប់។នៅពេលនោះគាត់ក៏ចុះទៅបត់ជើងតូច ហើយត្រលប់មកវិញឃើញទ្វាបន្ទប់មិនទាន់បិទគាត់ក៏ទាញបិទ។ស្រាប់តែងាកមើលទៅក្រោមគ្រែកូនរបស់គាត់ឃើញជនសង្ស័យកំពុងតែសង្ងំដេកនៅក្រោមគ្រែដោយស្លៀកតែខោលីអូតែប់ុណ្ណោះ។

នៅពេលនោះគាត់ភ័យពេកក៏ស្រែកយំ កូនរបស់គាត់គ្រប់គ្នាក៏ភ្ញាក់ឡើង(បញ្ជាក់ម្ដាយនារីរងគ្រោះមានកូនស្រីពីរនាក់) ហើយសួរមានរឿងអ្វីគាត់ក៏ប្រាប់រឿងរ៉ាវទាំងអស់។ក្រោយពេលជ្រាបរឿងរ៉ាវអស់កូនរបស់គាត់គ្រប់គ្នាងាកទៅក្រោមគ្រែឃើញជនសង្ស័យកំពុងតែដេក ក៏នាំគ្នា ម្នាក់ចាប់ដៃ ម្នាក់ចាប់ជើង និងម្នាក់ទៀតចាប់បោចសក់។ក្រោយមកជនសង្ស័យក៏ដឹងខ្លួនឡើងរួចវាយទៅលើម្ដាយនិងកូនស្រីទាំងពីរនាក់របស់គាត់បណ្ដាលអោយរងរបួសស្រាល។

ក្រោយកើតហេតុនារីរងគ្រោះនិងម្ដាយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីស។នៅពេលទទួលពាក្យបណ្ដឹងសមត្ថកិច្ចធ្វើការចុះឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណូមរឿងចាត់ការទៅតាមនីតិវិធីច្បាប់។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »