មិនធម្មតាថ្លៃទឹកដោះរហូតដល់11990$ឃើញហើយញាក់សាច់ទ្រើតៗអ្វីដែលពិសេសនារីជាគូរដណ្ដឹងអត់ចេះស្លសម្លកកូរទេតែនាងមានចំណុចពិសេសច្រើនទើបអនាគតប្ដីនាងហ៊ានអោយថ្លៃទឹកដោះថ្លៃបែបនេះ(មានរូបភាពច្រើន)



បើនិយាយរឿងថ្លៃបណ្ដាការត្រឹម៥០០០ដុល្លានឹងគឺគួរសមហើយ តែសម្រាប់អ្នកមានប៉ុណ្ណឹងមិនសមនោះទេ តម្លៃត្រឹម៥០០០ដុល្លាត្រឹមតែអ្នកធន់កណ្ដាលតែប៉ុណ្ណោះ។ចំណែកអ្នកមានលុយច្រើនទាល់តែរាប់ម៉ឺនដុល្លាឡើងទើបសាកសមនឹងតម្លៃទឹកដោះកូនគេ។

ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនៅពេលនេះគឺមានគណនីហ្វេបុកមួយឈ្មោះ Sereyraksmey Khunបានសរសេរសាររៀបរាប់នៅលើគណនីហ្វេបុកគាត់ដោយជូនថ្លៃទឹកដោះទៅកាន់គូរដណ្ដឹងគាត់រហូតដល់ ១១៩៩០ដុល្លា ទាំងដែលប្រពន្ធគាត់សូម្បីតែស្លសម្លកកូរក៏មិនចេះដែរ។តែគាត់ហ៊ានអោយថ្លៃទឹកដោះរហូតដល់ ១១៩៩០ដុល្លា ដោយសារគូដណ្ដឹងគាត់មានចំណុចពិសេសច្រើន។ចង់ជ្រាបច្បាស់សូមអានសាររបស់បងប្រុសម្នាក់នេះនៅខាងក្រោម

ថ្លៃបណ្ណាការរបស់ប្រពន្ធខ្ញុំ 11990$ គាត់មិនចេះ ស្លរកកូរទេ តែគាត់មានចំនុចច្រើនដែរខ្ញុំពេញចិត្ត ធ្វើអោយខ្ញុំខំរក ដើម្បីបានគាត់ជាភរិយា ពិបាករកណាស់ តែមិនគិតថាថ្លៃទេ ព្រោះ គុណសម្បត្តិកិរិយាគាត់ អាចលើសពីតំលៃនេះឆ្ងាយណាស់ ជូនម៉ាក់មុនដើម្បីអោយម៉ាក់យកទៅរៀបចំកម្មពិធីរៀបការ អោយកូនតាំង2។

យើងមិនដឹងថាប្រពន្ធរបស់គាត់មានចំណុចពិសេសអ្វីខ្លះនោះទេទើបគាត់ថាមានចំណុចពិសេសច្រើន ដោយគាត់មិនបានបញ្ជាក់នៅលើគណនីហ្វេបុករបស់គាត់ទេ។ពេលឃើញសារនេះហើយពិតជាមានសុភមង្គលខ្លាំងណាស់ជូនពរអោយបងប្រុសនិងបងស្រីមានសុភមង្គល រកស៊ីមានបាន លុយហូរចូលឈិបៗ និងជាពិសេសសូមអោយមានបុត្រតាមសេចក្ដីប្រាថ្នា។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »