ចុម ​បោះ​ពោត​ឱ្យ​ព្រាប​នៅ​មុខ​វាំង​ឥឡូវ ​បោះ​មិន​ស្រួល​ប៉ូលិស​ផាក​ទៀត



បើ​យោង​តាមគណនី Facebook ​ឈ្មោះ​ថា Roth Angle ​បាន​បញ្ជាក់​ថា​ខ្លួន​គ្រាន់​តែ​ទិញ​ពោត​ទៅ​បោះ​ឱ្យ​ព្រាប​នៅ​មុខ​វាំង​សោះ ត្រូវ​សន្ដិសុខ​ខណ្ឌ​ផាក​ពិន័យ​អស់​២​ម៉ឺន​រៀល ​ដោយ​ចោទ​ថា​បោះ​គ្រាប់​ពោត ​ជា​ការ​បោះ​ចោល​សំរាម​ទៅ​វិញ។

គណនី​នោះ​បាន​សរសេរ​រៀប​រាប់​ថា «មក​បោះ​ពោត​មុខ​វាំង​ឲ្យ​ព្រាប​ស៊ី​សោះ គេ​ថា​ជា​ករណី​ចោល​សំរាម ផាក​អស់ ២០ ០០០​រៀល ​អត់​ដឹង​ថា​ គេ​ចេញ​ច្បាប់​ថ្មី​អីចឹង​សោះ សំខាន់​ក្នុង​ក្រដាស​ផាក​ពិន័យ គេ​ថា (មួយ​ម៉ឺន​រៀល​គត់) ​តែ​យក ២០ ០០០ រៀល អត់​យល់​ទេ​ដល់​អីចឹង​?ជួយshare ផង​ក្រែង​បង​ប្អូន​ណា​មាន​បំណង ចង់​ទៅ​បោះ​ពោត​មុខ​វាំង​អី ប្រយ័ត្ន​ត្រូវ​គេ​ផាក​ដូច​ខ្ញុំ(មិន​មែន​មាន​ពេល​អង្គុយ​សរសេរ ទេ​តែ​លោក​សនិ្តសុខ គាត់​ផ្ដាំ​ឲ្យ​ជួយ​ប្រាប់​តៗគ្នា​) អីចឹង​មាន តែ​ផុស facebookឲ្យ​គេ​ដឹង​ផង»។

ចំពោះ​រឿង​នេះ​ដែរ ​អ្នក​លេង​បណ្ដាញ​សង្គម​នេះ ​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ព្រោះ​ពួកគេ​ទៅ​បោះ​រាល់​ដង​មិន​ដែល​ជួប​រឿង​នេះ​ទេ។ ហើយ​ក៏​មិន​ដែល​បាន​ជួប​សន្ដិសុខ​ខណ្ឌ​ដើរ​មើល និ​ងផាក​ពិន័យ​អិចឹង​ដែរ។ រឿង​មួយ​ទៀត​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​នោះ គឺ​ក្នុង​ក្រដាស​ដាក់​១​ម៉ឺន​រៀល ដល់​ពេល​ផាក​មែនទែន​បែរ​ជា​ទារ​ដល់​២​ម៉ឺន​រៀល​ទៅ​វិញ។

ទន្ទឹម​នឹង​នោះ​ដែរ ​ក៏​មាន​បង​ប្អូន​យើង​បាន​បញ្ជាក់​ថា​ប្រហែល​ជា​អ្នក​បោះ​ពោត​ឱ្យ​ព្រាប​នោះ ​បោះ​ខុស​ទី​តាំង​ឬ​ទៅ​បោះ​កន្លែង​គេ​ហាម ទើប​បណ្ដាល​ឱ្យ​សន្ដិសុខ​ផាក​ពិន័យ​ដូច្នេះ​ទៅ៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »