លោក ឆាយ វីរៈយុទ្ធ នាំគ្រួសារសម្រាកលំហែរបែបធម្មជាតិ ក្នុងលក្ខណៈសាមញ្ញបំផុត ជាមួយនឹងស្នាមញញឹមបង្ហាញនូវសុភមង្គល



បើរំលឹកទៅឈ្មោះលោកឆាយ វីរៈយុទ្ធ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា លោកគឺជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងសិល្បៈ រីឯបទចម្រៀងថ្មីៗរបស់លោក ដែលបានចេញមក សុទ្ធសឹងតែទទួលបានការពេញនិយមខ្លាំងពីបណ្តាអ្នកគាំទ្រ ជាពិសេសគឺមិត្តៗយុវវ័យតែម្តង។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ រូបលោក និងក្រុមគ្រួសារ ឆ្លៀតពេលសម្រាកពីការងារបាននាំក្រុមគ្រួសារ និងភរិយាជាទីស្រលាញ់ទៅកំសាន្ដលេងលើឆ្នេរទន្លេមេគង្គយ៉ាងស្រស់បំព្រងក្នុងលក្ខណៈសាមញ្ញបំផុត បែបធម្មជាតិ ។

ជាមួយគ្នានេះដែរ តាមរយៈរូបភាព ជាមួយនឹងស្នាមញញឹម បានបញ្ជាក់ថា ទោះបីជាការដើរកំសាន្ដលក្ខណៈសាមញ្ញបំផុត តែលោកជាមួយនឹងគ្រួសារ នៅតែបានផ្តល់នូវសុភមង្គលជាមួយនឹងស្នាមញញឹម ។ ក្រោយពីបានឃើញរូបភាពទាំងនេះ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នារំភើប និងសប្បាយចិត្តជំនួស ស្របពេលដែលលោកមានគ្រួសារ និងភរិយាដ៏ល្អបែបនេះ ។



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »