រឿងខ្លី “រឹងមាំ” បង្ហាញពីស្ត្រីដែលត្រូវបានស្វាមីបោះបង់ចោល ទាំងកំពុងមានផ្ទៃពោះ ហើយត្រូវមើលថែកូនតាំងពីនៅក្នុងផ្ទៃ រហូតដល់កូនធំ តែម្នាក់ឯង ហើយត្រូវទន្ទេញពាក្យថា រឹងមាំៗ ដើម្បីខ្លួនឯង និងមនុស្សជាទីស្រលាញ់ គឺកូនប្រុសតែម្នាក់គត់។
បន្ទាប់ពីបានមើលវីដេអូនេះហើយ ពិតជាឈឺចាប់ចំពោះស្រ្តីមួយចំនួនដែលគាត់បានឆ្លងកាត់រឿងទាំងអស់នេះ ដោយខ្លួនឯង ហើយក៏ចាប់ផ្តើមខ្លាចមនុស្សប្រុសដែលមានចរិត្តបែបនេះ ( គេហៅថាស្រឡាញ់តែដំបូង សន្យាចោល ) គ្រួសារដែលពោរពេញដោយសុភមង្គល តែមកចប់ដោយសារអ្នកក្រៅ តែទីបំផុតបានត្រឹមស្តាយក្រោយ ។
រឿងខ្លី “រឹងមាំ” ដែលសម្ដែងដោយ កញ្ញា រឿន ណាត បវរកញ្ញាសម្រស់ Miss Universe 2018 បានចេញផ្សាយដែលមានរយៈពេល 30 នាទី មានអ្នកគាំទ្រជាច្រើនចូលទស្សនា និងចែករំលែក អមដោយពាក្យពេចន៍សសើរជាច្រើន នូវសម្ថភាពសម្ដែងដ៏ល្អរបស់កញ្ញា។ ដោយនៅក្នុងការសម្ដែងនោះ កញ្ញា រឿន ណាត ជាស្ត្រីមានផ្ទៃពោះ ហើយត្រូវសម្រក់ទឹកភ្នែកស្ទើរពេញផ្ទៃរឿងតែម្ដង ។ បន្ទាប់ពីបានមើលវីដេអូនេះហើយ មានអ្នកគាំទ្រជាច្រើន បាននាំគ្នាធ្វើការចែករំលែកនិងមានអ្នកខមិនសរសើរពីសាច់រឿងនិងការសម្តែងរបស់កញ្ញា នៅក្នុងរឿងនេះ ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដ៏មានន័យចាក់ដោតមួយនេះ នៅខាងក្រោមនេះទាំងអស់គ្នា







