ក្រោយពីតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំង លោកខេមរៈ សិរីមន្ត បានដាច់ចិត្តទម្លាយ និងរៀបរាប់ពីជីវិតនៅក្នុងគ្រួសារ ក្រោយលោកបានលាក់បាំងអស់ពេលជាច្រើនឆ្នាំ តែពេលនេះការពិតក៏ត្រូវបានបង្ហាញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តគ្រប់គ្នា ហើយជាពិសេស អ្នកគាំទ្រតែងឃើញ តារាប្រុសរូបនេះ ក៏ឧស្សាហ៍បង្ហោះរូបថត ប្រពន្ធកូន ច្រើនជាងមុននៅក្នងបណ្តាញសង្គម ជាងមុន ដែលខុសពីមុន លាក់លៀមជិតឈឹងតែម្តង។
ក្នុងនោះ មហាជនសង្កេតឃើញថា កូនប្រុស កូនស្រី របស់ ខេមរៈ សេរីមន្ត ពិតជាគួរឲ្យស្រលាញ់ ជាមួយនឹងការលេងម៉ូតសម្លៀកបំពាក់ ដែលត្រូវបានរៀបចំ និងច្នៃឡើង ដោយភរិយាលោកផ្ទាល់តែម្តង។ ជាពិសេស នៅក្នុងនោះមានមាហាជនភាគច្រើន បាននិយាយថា ប្រពន្ធរបស់លោក ពូកែលេងឈុតឲ្យកូនប្រុស ស្រី ដូចក្រមុំកម្លោះខ្លាំងណាស់ ដែលមើលទៅពិតជាគួរអោយស្រឡាញ់ខ្លាំងមែនទែន ។
គួរបញ្ជាក់ផងដែរថាតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានរៀបអាពាហ៍ពិពាហ៍ជាយូរឆ្នាំហើយ និងទទួលបាននូវចំណងដៃកូនប្រុសស្រីចំនួន ៣នាក់។
កូនប្រុសច្បងរបស់លោកមានវ័យ៥ឆ្នាំមានឈ្មោះ មន្តស្នេហ៍
កូនស្រីទី២មានឈ្មោះថា មន្តស្ត្រី មានវ័យ២ឆ្នាំ
រីឯកូនដែលទើបនឹងកើតថ្មីនោះមានឈ្មោះថា មន្តរាជនី។










