ទម្លាយមូលហេតុដែលធ្វើឱ្យ យុគ ចិន្តា អាចដណ្តើមស្ប៉តពាណិជ្ជកម្មនៅប្រទេសថៃ ព្រមជាមួយតម្លៃខ្លួនមិនធម្មតា


​ទោះបីជា​មាន​វ័យ​ជ្រេ និង​ មាន​កូនស្រី​វ័យ​ជំទង់​ក៏ពិតមែន ​តែ​ពិធី​ការិនី យុគ ចិន្តា នៅតែមាន​សម្រស់ និង រូបរាង​ស្រ​ឡូ​ន​ស្អាត​មិន​ចាញ់​តារាស្រករ​ក្រោយ​ប៉ុន្មាន​ឡើយ ។ អ្វីដែល​កត់សម្គាល់នោះ កាលពីពេល​ថ្មីៗ​នេះ ​ពិធី​ការិនី​រូបនេះ​ថែមទាំង​ក្លាយជា​អ្នក​តំណាងឱ្យ​ផលិតផល​មួយ​ ដែល​ទើបតែ​ថតឃោសនា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ប្រទេស​ថៃ ។

​កាលពីពេល​ថ្មីៗ​នេះ​អ្នកនាង យុគ ចិន្តា បាន​នាំ​កូនស្រី​ និង ​ក្រុមការងារ​មួយចំនួន​ទៅ​ប្រទេស​ថៃ ។ ក្រៅពី​ការជូន​កូនស្រី​សំណព្វ​ថៅកែ​អម ទៅ​លំហែកាយ​នៅ​ទីនោះ អ្នកនាង យុគ ចិន្តា ក៏ត្រូវ​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​ផងដែរ ។ បើតាម​ការរៀបរាប់ នៅក្នុង​សារដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ​ពិធី​ការិនី​ដ៏មាន​ប្រជាប្រិយភាព​រូបនេះ​បានសរសេរថា ​«​សូម​អរគុណ​ដល់​ទំនុក​ចិត្តនឹង​ភាពជឿជាក់​របស់​ម្ចាស់​ផលិតផល​ក្នុងការ​ជ្រើសរើស​នាង​ខ្ញុំ​ជា​តួឯក​នឹង​ជា​អ្នកតំណាង​ផលិតផល​ផ្តាច់មុខ​ជាមួយនឹង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​នេះ ហើយក៏​សូម​អរគុណ​សម្រាប់​​ការរួមសហការ​ការងារ​រវាង​ក្រុម​ផលិត​ខ្មែរ​ ថៃ ​ដែល​បាន​ជ្រោមជ្រែង​ការថត​ដោយ​បញ្ចប់​ទៅដោយ​ភាពល្អប្រសើរ​យ៉ាង​ក្រៃលែង ស្ប៉ត​ថ្មី​បានបញ្ចប់​ហើយ ​ជា​ពេលវេលា​មួយ​សម្រាប់​ត្រលប់​ទៅ​បំពេញ​កិច្ចការងារ​ផ្សេងៗ​ជាច្រើន​ទៀត​ នៅ​ប្រទេស​កម្ពុជា​»​។ ប៉ុន្តែ​យ៉ាងណា យុគ ចិន្តា មិនបាន​បញ្ជាក់ថា​ អ្នកនាង​ថត​ស្ប៉ត​ឃោសនា​ផលិតផល​អ្វី​នោះទេ ។​​

​មិនមែនជា​លើកទីមួយ​ទេ ​ដែល យុគ ចិន្តា បាន​លេចមុខ​នៅក្នុង​ស្ប៉ត​ឃោសនា​ផលិតផល​នានា ។ តែ​លើក​នេះ ​នាង​អាច​គ្រង​តំណែង​ជាអ្នកតំណាង​ថែមទៀត​ផង ។ បើតាមមិត្តភក្តិជិតស្និទ្ធជាមួយអ្នកនាងយុគ ចិន្តា បានបង្ហើបប្រាប់ថា​ ស្ប៉ត​មួយ​នេះ យុគ ចិន្តា ទទួល​តម្លៃ​ខ្លួន​មិនធម្មតា​ទេ ។ ហើយ​មូលហេតុ ដែលខាង​ក្រុមហ៊ុន​សម្រេច​ជ្រើស​យក អ្នកនាង យុគ ចិន្តា មកថតស្ប៉តពាណិជ្ជកម្មនោះ ដោយសារ​អ្នកនាង​មាន​សមត្ថភាព និង ចេះ​ភាសា​ថៃ​ហើយ​ថែមទាំង​មាន​សម្រស់​ស្រស់ស្អាតមិន​ចាញ់​តារា​វ័យក្មេង​ប៉ុន្មាន​ឡើយ ។

​យុគ ចិន្តា នៅតែ​គ្រង​តំណែង​ជា​ពិធី​ការិនី​ ដែល​លេចធ្លោ​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ។ អ្វីដែល​កត់សម្គាល់នោះ ​ទោះបីជាមានការ​មមាញឹកជាមួយ​ការងារយ៉ាងណាក្តី ​តែយុគ ចិន្តា នៅតែ​បំពេញ​តួនាទី​ជា​ម្តាយ​ដ៏​ល្អ ​ដែល​តែង​តែចំណាយពេលវេលា​ជាមួយ​កូនស្រី​តែមួយ​របស់​អ្នកនាង​គឺ​ថៅកែ​អម ៕ ប្រភព ៖ប្រជាប្រិយ



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »