លង់ហើយ ពេលឃើញតួឯកប្រុសក្នុងរឿង «ម្ចាស់ព្រះអាទិត្យ» របស់ប៉ាគីស្ថាន !


រឿង​ភាគ «​ម្ចាស់​ព្រះអាទិត្យ​» ឬ «Descendants of the Sun» គឺជា​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ ២០១៥ ដែល​រឿងនេះ​ត្រូវបាន​ប្រទេស​មួយចំនួន​សុំ​សិទ្ធិ​ផលិតឡើង​វិញ​ជា​បន្តបន្ទាប់ ។ ជាក់ស្តែង​មកដល់ពេលនេះ​ទៀត រឿង «​ម្ចាស់​ព្រះអាទិត្យ​» នេះ​ក៏​ត្រូវបាន​ក្រុមហ៊ុន​ផលិតភាព​យន្ត​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន បាន​សុំ​សិទ្ធិ​ផលិត​ឡើងវិញ​ផងដែរ ។​

​ចំពោះ​តួអង្គ​ដែល​នឹងត្រូវ​សម្តែង​ជា​តួអង្គ​ឯក​ប្រុស «Big Boss» ក្នុង​រឿង «​ម្ចាស់​ព្រះអាទិត្យ​» របស់​ប៉ា​គី​ស្ថាន​នេះដែរ ត្រូវបាន​គេ​បង្ហាញ​ពី​សមាសភាព​រួចហើយ ដោយ​រូបគេ​មានឈ្មោះ Imran Abbas អាយុ ៣៤ ឆ្នាំ ហើយ​រូបគេ​គឺជា​តួ​សម្តែង​ជនជាតិ​ប៉ា​គី​ស្ថាន និង ក៏​ជា​អតីត​តារា​ម៉ូ​ដែល​ដ៏​ល្បី​ម្នាក់​ផងដែរ ។ តួអង្គ​ឯក​ប្រុស​របស់​ប៉ា​គី​ស្ថាន​ដែល​គេ​បានបង្ហាញ​នោះ ពិត​ជាមាន​រូបរាង​ស្រស់​សង្ហា​មិន​ចាញ់​តួឯក​ដើម​ក្នុង​រឿង​កូរ៉េ​ប៉ុន្មាន​ឡើយ ដែល​នៅពេល​បានឃើញ​ហើយ ម្នាក់ៗ​ច្បាស់​ជា​ចាប់ចិត្ត​ប្រតិព័ទ្ធ​លើ​រូបគេ​មិន​ខាន ។​

​កុំឱ្យ​ខកខាន​យូរ សូម​ទស្សនា​រូប​សម្រស់ និង ភាព​សង្ហា​របស់​តួឯក «Big Boss» ក្នុង​រឿង «​ម្ចាស់​ព្រះអាទិត្យ​» របស់​ប៉ា​គី​ស្ថាន ទាំងអស់គ្នា ៖ សាកល (​ប្រភព​៖ កូរ៉េ​ប៊ូ​)



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »