កន្លងទៅគេតែងគិតថា តារាហ្វេសប៊ុកពូកែថ្វីមាត់មានរហស្សនាម Pey Pey Dy គឺជាមនុស្សប្រុស ស្រឡាញ់ប្រុស តែថ្មីៗនេះគេបានបង្ហាញការពិតដល់មហាជនហើយដោយបង្ហាញមុខមាត់គូស្នេហ៍ និង សរសេរសារស្នេហាដ៏ផ្អែមល្ហែមដាក់គ្នាទៀតផង ។

Pey Pey Dy ត្រូវបានគេស្គាល់ បន្ទាប់ពីលោកធ្វើវីដេអូកំប្លែងៗជាច្រើន និង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ។ ថ្មីៗនេះលោកបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយលោកបានបង្ហាញមុខគូស្នេហ៍របស់ខ្លួនអមដោយពាក្យពេចន៍ស្នេហា ផ្អែមល្ហែម រហូតធ្វើឲ្យមហាជននិយាយថា ជារឿងស្ទើរមិនគួរឲ្យជឿ ព្រោះលោកធ្លាប់តែងខ្លួនជាស្រី សម្ដែងកាយវិការទន់ភ្លន់ ហាក់បីដូចជាមិនមែនសុភាពបុរស តែបែរជាចេះមានស្នេហាបែបនេះ ? ។
Pey Pey Dy បានសរសេរសារបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា «ដល់ពេលហើយ មិនគួរលាក់បាំងទៀតទេអរគុណអូនដែលចូលមកក្នុងជីវិតបង អរគុណដែលមិនប្រកាន់ អតីតកាលរបស់បង អរគុណដែលព្រមបន្តដំណើរទៅមុខជាមួយ បង ហើយអរគុណដែលហ៊ានទទួលយកអ្វីគ្រប់យ៉ាងជារបស់បង សន្យាថានឹងកាន់ដៃអូនឲ្យជាប់ អ្នកទាំងអស់គ្នា ជឿលើនិស្ស័យទេ? មនុស្ស ២ នាក់ ផ្តើមពីមិត្តភាព ហើយស្គាល់ច្បាស់ពីខ្ញុំ ដឹងរឿងខ្ញុំគ្រប់យ៉ាង ប្រែក្លាយជាមនុស្ស ម្នាក់ដែលខ្ញុំមិនអាចខ្វះបាន ប្រែក្លាយជាមិត្តភក្តិក្លាយជាសង្សារ ប្តូរពីពាក្យស្និទ្ធស្នាលទៅជាពាក្យមិនអាចខ្វះបាន ដូច្នេះភាពជាយុវវ័យមិនប្រាកដថា ជាភាគបញ្ចប់នៃជីវិតអ្នកទេ សូមសួរខ្លួនឯងម្តងទៀតថា អ្នកកំពុងស្រឡាញ់អ្នកណា? ហើយកុំខ្លាច ពាក្យឆ្លើយតប ព្រោះអ្វីក៏អាចកើតឡើងបានដែរ» ។
អ្នកលេងហ្វេសប៊ុកជាច្រើន បានអបអរសាទរចំពោះវត្តមានគូស្នេហ៍របស់ Pey Pey Dy ហើយសរសើរថាពួកគេពិតជាស័ក្តិសមគ្នាខ្លាំងណាស់ និង បានជូនពរឲ្យពួកគេស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួនទៀតផង ៕ ដេវីត ប្រែសម្រួលដោយ ប្រជាប្រិយ ប្រភព គណនី Pey Pey Dy










