ក្រុមគ្រួសារកំពុងជួបទុក្ខធំ តែ ដួង វីរៈសិទ្ធិ អវត្តមានក្នុងពិធីបុណ្យសព ចូលរួមមិនបានព្រោះតែ....


តារាចម្រៀង​សំនៀង​ផ្អែម​លួងលោម ដួង វីរៈ​សិទ្ធិ ត្រូវបាន​គេ​ដឹងថា​ ​ពេលនេះ​កំពុង​ស្ថិតនៅ​លើទឹក​ដីស​ហ​រដ្ឋ​អាមេរិក ដើម្បី​បំពេញភារកិច្ច​សម្តែង​ជូន​បងប្អូន​ខ្មែរ​នៅ​នោះបាន​ទស្សនា ។​

​ខណៈពេលដែល​ខ្លួន​កំពុង​ស្ថិតនៅ​លើទឹក​ដីស​ហ​រដ្ឋ​អាមេរិក​នោះ មុននេះ​បន្តិច​ស្រាប់តែ​តារាចម្រៀង ដួង វិ​រៈ​សិទ្ធិ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ទុក្ខ​ក្រៀមក្រំ​មួយ​ថា ពេលនេះ (​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧) លោកយាយ​ធំ​របស់លោក​បានទទួល​អនិច្ចកម្ម​ហើយ​នៅមុននេះ​បន្តិច ដែល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​បានធ្វើឱ្យ​តារាចម្រៀង ដួង វីរៈ​សិទ្ធិ កើតទុក្ខ​យ៉ាងខ្លាំង ព្រោះតែ​ខ្លួន​នៅ​ឆ្ងាយ​មិន​អាចមក​ចូលរួម​ធ្វើបុណ្យ​ជីដូន​បាន ។

​តារាចម្រៀង ដួង វីរៈ​សិទ្ធិ បាន​សរសេរ​សារ​បង្ហោះ​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា «​ចៅ​នៅ អាមេរិក ឆ្ងាយ​សែនឆ្ងាយ​មិនអាច​ទៅ​ចូលរួម​ធ្វើបុណ្យ​ជាមួយ​ក្រុមគ្រួសារ​បានទេ សូមឱ្យ​លោកយាយ​ធំ​របស់ខ្ញុំ​ឈ្មោះ ឆឹង សារិន ហៅ យាយ​ប៊ី អាយុ ៩៣ ឆ្នាំ ទៅកាន់​ឋានសួគ៌ គាត់​ត្រូវជា​បងស្រី​បង្កើត​របស់​យាយ​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ​កាល ពី ២ ឆ្នាំមុន តែ​លោកយាយ​កុំ​បារម្ភ​អី ចៅ​នឹង​បងប្អូន​បីនាក់​នឹង​ធ្វើតាម​អ្វីដែល​ចៅ​ធ្លាប់​សន្យាថា​រូបលោក​យាយ​មួយ​កុំ​បារម្ភ ចៅ​មិន​ទុក​យាយ​ចោល​ទេ​…​ក្រុមគ្រួសារ និង រៀបចំ​ធ្វើបុណ្យ​ឱ្យ​លោកយាយ​…​តាម​លោកយាយ​ផ្តាំ​…​ទោះជា​លោកយាយ​អត់​ផ្តាំ​ក៏ត្រូវ​តែ​ធ្វើ​ដែរ ព្រោះនេះ​ជា​តួនាទី​របស់​ចៅប្រុស​ពេលដែល​លោកយាយ​មេម៉ាយ​ម្នាក់ឯង​…» ។​

​នៅ​ពីក្រោយ​សារ​នេះដែរ មាន​បណ្តា​ប្រិយមិត្ត​អ្នកគាំទ្រ និង ប្រិយមិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ពី​តារាចម្រៀង ដួង វីរៈ​សិទ្ធិ ផងដែរ និង សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោកយាយ​ធំ​របស់​តារាចម្រៀង​រូបនេះ​បាន​ទៅកាន់​សុគតិភព​ថែម​ទៀង ៕ ប្រភព៖ ប្រជាប្រិយ



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »