ប៉ាច គីមមួយ បង្អួតសម្រស់ក្នុងសួនច្បារចំកាផ្កាលឿងលើទឹកដីខេត្តប៉ៃលិន


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះអតីតបេក្ខនារី The Voice Cambodia កញ្ញា ប៉ាច គីមមួយ បានធ្វើដំណើរទៅលេងស្រុកកំណើតខេត្តប៉ៃលិន និង បានទៅថតបង្អួតរាងជាមួយទេសភាពដ៏ស្រស់ត្រកាលក្នុងសួនផ្កាពណ៌លឿង ។ តារាចម្រៀងវ័យក្មេង ប៉ាច គីមមួយ ត្រូវបានទស្សនិកជនលង់ស្នេហ៍លើរូបឆោមដ៏ស្រស់ស្អាតសាច់សខ្ចី ជាពិសេសតែងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការចាប់អារម្មណ៍ចំពោះស្ទីលសម្លៀកបំពាក់់ និង ការតុបតែងខ្លួនហាក់បីដូចជាតារាបរទេស ។

ថ្មីៗនេះនាងបានរំលេចខ្លួននៅក្នុងសួនច្បារចំការផ្កាពណ៌លឿង នៅលើទឹកដីខេត្តប៉ៃលិន អមដោយទេសភាពស្រស់ត្រកាល ធាតុអាកាសពោរពេញទៅដោយខ្យល់បរិសុទ្ធ ផ្ទៃមេឃពណ៌ខៀវខ្ចី កាន់តែធ្វើឲ្យសម្រស់តារាស្រីមួយដួងនេះមានភាពលេចធ្លោទ្វេឡើង ។

ប៉ាច គីមមួយ មិនត្រឹមតែមានការវិវត្តន៍ប្លែកលើសម្រស់នោះទេសូម្បីលើការងារសិល្បៈវិញក៏មិនអន់ដែរ គឺមានការមមាញឹកទាំងការចូលរួមក្នុងកម្មវិធីប្រគំតន្រ្តី ការថតចម្រៀងដើម្បីបម្រើអារម្មណ៍ទស្សនិកជនឃើញថា ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ៕ ដេវីត ប្រភព ប្រជាប្រិយ



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »