ស្លុតចិត្តខ្លាំងណាស់!!! វី​ជេ អា​ណូ បង្ហោះ​រូបភាព​កូន​ក្នុង​ផ្ទៃ​បង្ក​ការភ្ញាក់ផ្អើល


​ប៉ុន្មាន​ម៉ោង​មុននេះ​វី​ជេ អា​ណូ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ក្មេង​នៅក្នុង​ផ្ទៃ​ម្តាយ​ដែលជា​កូនប្រុស ។ ក្រោយពី​បង្ហោះ​រូបភាព​នេះ​តាមរយៈ Instagram បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទាំង​អ្នក​ក្នុង​ និង ​ក្រៅប្រទេស រហូត​ធ្វើឱ្យ​ម្នាក់ៗ​គិតថា នាង​កំពុងមាន​ផ្ទៃពោះ ។​

​ធ្លាប់​បានបង្ហាញ​ប្រាប់​ពី​ចំណង​ស្នេហ៍​របស់ខ្លួន​នោះទេ ប៉ុន្តែ​នៅ​សុខៗ​ស្រាប់តែ​នាង​បង្ហោះ​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​សន្លឹក ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ នាងថែមទាំងបានសរសេរសារថា «Baby Boy» រួមជាមួយ​រូប​បេះដូង ដែល​បង្ហាញ​ប្រាប់ថា នាង​ពិតជា​ស្រឡាញ់​ខ្លាំងណាស់ ។​

គេ​មិនដឹងថា រូប​ដែល​វី​ជេ អា​ណូ បាន​បង្ហោះ​នេះ​ គឺជា​រូប​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​ ឬ​យ៉ាងណានោះទេ ទោះបីជា​មានការ​សួរនាំ​ពី​មិត្តភក្តិ តែ​នាង​មិនបាន​តប​អ្វី​ឡើយ ។ ​ដើម្បី​ដឹង​ច្បាស់​អំពី​រឿងនេះ​យើង​បាន​ទំនាក់ទំនង​ទៅ វី​ជេ អា​ណូ ផង ដែរ ប៉ុន្តែ​នាង​មិនបាន​ឆ្លើយតប​អ្វី​ទាំងអស់ នាង​បានត្រឹមតែ​និយាយថា «ខ្ញុំ​កំពុង​រវល់​ថត ចាំ​និយាយ​ពេល​ក្រោយ » ៕ អា​លី​ណា ប្រភព ប្រជាប្រិយ

សុភ័ក្រ កុសុម៉ា រំលេចសម្រស់ជាមួយឈុតប្រពៃណី ស្អាតកប់តែម្តង

ពិធី​ការិនី​សម្បូរ​ដោយ​សំនួនវោហារ​ចាក់ទឹកមិនលិច សុ​ភ័​ក្រ កុ​សុ​ម៉ា មួយរយៈ​កន្លងមកនេះ នាង​ហាក់​ក្ដោប​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ក្នុង​រយៈពេលតែ​មួយ​ប៉ប្រិចភ្នែកសោះ មិន​ថា​ការងារ​ជា​ពិធី​ការិនី ឬ​ច្រៀង នោះទេ ពេលនេះ​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូបនេះ ថែមទាំង​បាន​រំលេច​ខ្លួន​ថត​ឱ្យ​សំអាងការ​ទៀតផង ។​

​ក្នុងឱកាស​ថត​តែង​ឱ្យ​សំអាង​ខាងលើ សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​រំលេច​នូវ​រូបថត​មួយ​សន្លឹក​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់ស្អាត សមសួន ទន់ភ្លន់ ស័ក្តិ​សមជា​សុភាពនារី​ខ្មែរ​យ៉ាងពិត​ប្រាកដ ខុសប្លែក​ពី​ចរិត​ ដែល​ធ្លាប់តែ​ក្រមិចក្រមើម​របស់​នាង​ពីមុនមក​ឆ្ងាយ​ណាស់ ។​

​យ៉ាងណាមិញ រឿង​ដែល​ពិសេស និង គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះ​ទៅទៀតនោះគឺ គ្រាន់តែ​រូបថត​មួយ​សន្លឹក​របស់​ពិធី​ការិនីពោរ​ពេញ​ដោយ​ប្រជាប្រិយភាព សុ​ភ័​ក្រ កុ​សុ​ម៉ា ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខាងលើ បានដាក់​បង្ហោះនៅ​លើ​ទំព័រហ្វេ​ស​ប៊ុក​ភ្លាម គេ​សង្កេតឃើញ​មាន​បណ្ដា​ទស្សនិកជន​ជាច្រើន​លាន់មាត់​សរសើរ​ពីសម្រស់របស់​តារា​ស្រី​រូបនេះ​សឹងតែ​គ្រប់គ្នា ៕ BeBe ប្រភព ប្រជាប្រិយ



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »