
(ភ្នំពេញ)៖ នេះជាដំណឹងមួយប្លែកទៀតហើយ ដោយនៅព្រឹកថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០១៧នេះ ផលិតកម្មហង្សមាស បានធ្វើពិធីក្រុងពាលីរឿងថ្មី របស់ខ្លួន ដោយក្នុងនោះមានតារាចម្រៀង ប្រចាំផលិតកម្មហង្សមាសជាច្រើនដួង ចូលរួមសម្ដែង។ អ្វីដែលពិសេសនោះ គឺកូនស្រីរបស់ លោក ហួរ ឡាវី គឺកញ្ញា វី ឌីណែត បានចាប់ដៃគូជាមួយនឹង តារាចម្រៀងលោក នី រតនា សម្ដែងជាតួឯកផងដែរ។
បើតាមប្រភពបានឲ្យដឹងថា រឿងថ្មីរបស់ផលិតកម្មហង្សមាស មានចំណងជើងថា «រាជបុត្រកង្កែប»នេះ មានចំនួន២៤ភាគ ក្នុងនោះមានតួអង្គសំខាន់ៗជាច្រើនរួមមាន តាសាឡាត់ លោក សាវិន ហ្វីលីព យាយយ៉យ លោក ម៉េង សាវុធ អ្នកនាង និន សុធារ៉ា លោក ថែល ថៃ កញ្ញា សួស វីសា, នាយ ព្រែក និងតួឯកទាំងពីរ កញ្ញា វីឌី ណែត ជាមួយលោក នី រតនា។ យ៉ាងណាមិញ មានការលើកឡើងថា រឿងថ្មីមួយនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះថាក្នុងរឿង «រាជបុត្រកង្កែប» នេះមានការចូលរួមដោយតារា ដែលមានប្រជាប្រិយភាព ជាច្រើនដួង។
គួរឲ្យដឹងថា រឿង «រាជបុត្រកង្កែប» នេះគឺជារឿងភាគទី៥ ហើយសម្រាប់ផលិតកម្មហង្សមាស បន្ទាប់ពីរឿង សិសិររដូវក្នុងបេះដូង រឿង បិសាចក្រមុំគួរឲ្យស្រលាញ់ រឿង កូនពស់កេងកង និងរឿង រាជនីភូមិគ្រឹះ៕





អានអត្តបទបន្តែម : ដើម្បីសិល្បៈ ទោះរឿងនេះ ជាលើកទីមួយសម្រាប់ សុខ ស្រីនាង ក៏នាងនៅតែហ៊ាន!

ភ្នំពេញ៖ តារាចម្រៀងស្រី ដែលមានរូបសម្ផស្សស្រស់ស្អាត និងល្បីថាមិនបានឆ្លងកាត់ការវះកាត់កែសម្រស់គឺ សុខ ស្រីនាង កញ្ញាមិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ ថែមទាំងមានសមត្ថភាពខ្ពស់ទៀតផង។
តាមរយៈបទចម្រៀងជាច្រើនរបស់ស្រីនាង ឃើញមានអ្នកគាំទ្រខ្លាំងមែនទែន ទាំងការសម្តែង និងការច្រៀងដ៏មានទឹកដម។
ជាក់ស្តែង តាមរយៈសង្គមហ្វេសប៊ុករបស់កញ្ញា បានបង្ហោះរូបភាព ដែលអង្គុយលើខ្នងសេះ ពាក់អាវក្រហមយ៉ាងស្រស់សោភា រូបនាង ក៏បានលើកឡើងថា នេះជាលើកទីមួយហើយដែលនាង បានជិះសេះ បែបនេះ ដែលធ្វើឲ្យនាង ភ័យមិនស្ទើរ។
យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើន បានកោតសរសើរលើ សុខ ស្រីនាង ដែលហ៊ានប្រថុយយ៉ាងនេះ ដើម្បីវិស័យសិល្បៈ៕ ប្រភព ខ្មែរឡូត









