សាន ផានិត ទ្រាំលែងបានក៏បកស្រាយបន្ថែមអំពីបញ្ហាទំនាក់ទំនងរបស់ សាន ស្រីឡៃ និង បញ្ញាសិទ្ធ ថាអ្នកទាំងពីរគឺ….


ព្រោះតែភ្លើងនៃការប្រចណ្ឌ័ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀង អ្នកនាង សាន្ត ស្រីឡៃ ត្រូវបានអតីតស្វាមីបាញ់សម្លាប់ចំនួនបីគ្រាប់ បន្ទាប់មកក៏បាញ់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីអ្នកនាង សាន្ត ស្រីឡៃ ស្លាប់បានមួយថ្ងៃ ស្រាប់តែធ្លាយព័ត៌មានថា អ្នកនាង មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសម្នាក់ ឈ្មោះ បញ្ញាសិទ្ធ ដែលធ្វើឲ្យមានការសង្ស័យថាព្រោះតែភាពផ្អែមល្ហែមនេះហើយទើបធ្វើឲ្យអតីតប្តីរបស់នាង ដាច់ចិត្តលើដៃបាញ់កាំភ្លើងប្រហាលនាងយ៉ាងសាហាវបែបនេះ។

ព័ត៌មាននៃចំណងស្នេហារវាងអ្នកនាង សាន្ត ស្រីឡៃ និង លោក បញ្ញាសិទ្ធ ត្រូវបានលោក បញ្ញាសិទ្ធ ផ្ទាល់ចេញមកបញ្ជាក់ហើយថាពួកគេគ្រាន់តែជាមិត្តភក្តិរួមការងារតែប៉ុន្នោះ។ ដោយឡែងថ្មីៗនេះតារាចម្រៀង លោក សាន ផានិត មិនអស់ចិត្តនិងមានការអាណិតដល់អ្នកនាង សាន្ត ស្រីឡៃ លោកបានមកបញ្ជាក់បន្ថែមទៀតអំពីទំនាក់ទំនងរបស់អ្នកទាំងពីរថា ពួកគេគ្រាន់តែរាប់អានគ្នាជាមិត្តរួមការងារនិងគ្មានទំនាក់ទំនងអ្វីពិសេសនោះទេ ក្រៅពីនេះលោកសាន ផានិតក៏បានបង្ហើបប្រាប់ថា អ្នកនាង សាន្ត ស្រីឡៃ មិនដែលគិតដល់រឿងយកគូរជីវិតថ្មីនោះទេ ក្រោយពីបែកពីអតីតស្វាមី នាងចង់ទុកពេលវេលាមើលថែរក្សាគ្រួសារ ជាពិសេសម្ថាយរបស់នាង។

លោក សាន ផានិត បានបង្ហោះសារយ៉ាងដូច្នេះថា:

ថ្ងៃនេះខ្ញុំសូមបកស្រាយតាមpage ជាផ្លូវការរបស់ខ្ញុំដើម្បីអោយវិញ្ញាណក្ខន្ធ ស្រីឡៃទៅអោយបានស្ងប់ស្ងាត់ចំពោះពត៍មានមិនពិតពីកាបែកធ្លាយផ្សេងៗប៉ះពាល់ដល់កិត្តិយសគ្នាដែលបានស្លាប់ទៅហើយតាមពិតរូបភាពទាំងខ្ញុំ និងបញ្ញាសិទ្វស្រដៀងៗគ្នាដោយសារតែស្រីឡៃចូលចិត្ត Drama លេងជាមួយបងប្អូនក្នុងបន្ទប់អ្នកចម្រៀងពេលម៉ោងសំរាកតែប៉ុណ្ណោះមិនដូចពត៍មាន ដោយសារតែមានប្រុសក្មេងប្រុសចាស់អីនោះទេ ស្រីឡៃតែងតែប្រាប់បងប្អូនអោយជួយការងាររហូតព្រោះមានបន្ទុកគ្រួសារជាទម្ងន់និងបញ្ហាសេដ្ថកិច្ចក៍ដូចគ្នាចង់អោយខ្ញុំជួយទម្លាក់original song ល្អៗអោយតែ បណ្ណោះ ស្រីឡៃចរីកល្អមិនសូវរវល់រឿងប្រុសឈ្មោលអីទេ គ្រប់ពេលគិតតែបទចម្រៀងនិងជីវភាពគ្រួសារនិងជីវិតកំសត់ សុំជ្រាបផងចុះ !សំរាប់ការបែកធ្លាយរូបអាក្រាតបែកធ្លាយសូមអោយសម្ថកិច្ចដាក់ទោសទណ្ឌជនល្មើសអោយធ្ងន់ទ្វេផងចុះ” ។

ថាម៉េច! លោក ខេមរៈ សេរីមន្ត វិលចូលទ្រនំចាស់វិញ? បន្ទាប់ពីបាត់អស់ការហៅសម្ដែងមានការធ្លាក់ចុះ មិនសូវសំបូរដូចនៅទ្រនំចាស់…

ការផ្លាស់ប្តូរទ្រនំ ពីផលិតកម្មសាន់ដេ ទៅផលិតកម្មរស្មីហង្សមាស របស់កំពូលតារាចម្រៀង លោក ខេមរៈ សេរីមន្ត បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ទូទាំងប្រទេស ដោយមិននឹកស្មានថា តារាប្រុសជួរមុខម្នាក់នេះ ហ៊ានសម្រេចចិត្តចាកចេញ ពីទ្រនំចាស់របស់ខ្លួន ដោយមិនស្តាយស្រណោះបែបនេះសោះ។ យ៉ាងណាមិញ គ្រាន់តែលោក ខេមរៈ សេរីមន្ត ចូលផលិតកម្មរស្មីហង្សមាសភ្លាម បទចម្រៀងរបស់លោក ក៏ចេញមកជាបន្តបន្ទាប់ ហើយបទនីមួយៗ សុទ្ធតែទទួលបានការគាំទ្រខ្លាំង មែនទែន។ ប៉ុន្តែអ្នកគាំទ្ររបស់លោក បានសង្កេតឃើញថា បន្ទាប់ពីលោកផ្លាស់ប្តូរ ទ្រនំរួចមក ការប្រគុំតន្រ្តីរបស់លោក ហាក់ដូចជាស្ងប់ស្ងាត់ មិនដូចពេលដែលលោក នៅផលិតកម្មចាស់នោះទេ។

ដោយឡែក ការពីម្សិលមិញនេះ នៅក្នុងគណនី អ៉ីនស្តាក្រាម របស់កញ្ញា សុខ ពិសី ឯណោះវិញ បានបង្ហោះរូបជាមួយលោក ខេមរៈ សេរីមន្ត មួយសន្លឹក ដោយដាក់ Caption ថា៖ “ទើបចប់ការងារ សុំCuteមួយ”។ បន្ទាប់ពីបានឃើញ ការបង្ហោះរបស់នាងដូច្នេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអ្នកទាំងពីរ ត្រូវមានការងាររួមគ្នាទៀត បើលោកខេមរៈ សេរីមន្ត បានផ្លាស់ប្តូរផលិតកម្មរួចទៅហើយនោះ? ឯចម្ងល់ខ្លះទៀតរបស់មហាជន បានលើកឡើងថា តើលោកខេមរៈ សេរីមន្តវិលចូល ទ្រនំចាស់វិញមែនទេ ព្រោះតាំងពីលោកចូលផលិតកម្ម រស្មីហង្សមាសមក ការប្រគុំតន្រ្តីរបស់លោក សម្រាប់ប៉ុសិ៍ ទូរទស្សន៍នោះ ហាក់ដូចជាគ្មានទាល់តែសោះ ។

ទោះជាយ៉ាងណាក្តី យើងមិនទាន់បានទទួល ព័ត៌មានជាក់លាក់ណាមួយ ថាលោក ខេមរៈ សេរីមន្ត នឹងវិលចូលផលិតកម្មសាន់ដេវិញនោះទេ។ ចំពោះព័ត៌មានលម្អិត យើងនឹងបញ្ជាក់បន្ថែម នៅពេលក្រោយទៀត៕



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »