[មានវីដេអូ]៖ ស្តាប់ហើយព្រឺសម្បុល! លោក បញ្ញា សិទ្ធិ បង្ហើបប្រាប់ថាវិញ្ញាណរបស់ សាន្ត ស្រីឡៃ បានទៅរកលោក ហាក់ដូចជាចង់….


នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀង បញ្ញា សិទ្ធិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចសំភាសន៍មួយ និងបានពិភាក្សាអំពីបញ្ហានាៗ ដែលទើបនឹងកើតឡើងចំពោះលោក ជាពិសេសគឺទាក់ទងទៅនឹងអ្នកនាង សាន្ត ស្រីឡៃ។

ក្នុងនោះ លោក បញ្ញា សិទ្ធិ ក៏បានបង្ហើបប្រាប់អំពី រឿងពិតដ៏គួរឲ្យព្រឺសម្បុរមួយ អំឡុងពេលធ្វើបុណ្យសពរបស់អ្នកនាង សាន្ត ស្រីឡៃ។ លោកបានរៀបរាប់ដំណើរសាច់រឿងដ៏គួរឲ្យខ្លាចនេះថា:

ព្រោះមានការរវល់ លោកបានទៅបុណ្យសពរបស់អ្នកនាង សាន្ត ស្រីឡៃ នៅពេលជិតយប់។ ពេលនោះ បុណ្យសព របស់ស្រីឡៃ មានសភាពស្ងាត់ជ្រងុំ លោកបានអង្គុយយំនៅក្បែសព របស់ ស្រីឡៃ ផ្ទាល់ ហើយបាននិយាយពាក្យស្ថាយស្រណោះមួយចំនួនទៅកាន់នាង។

ម៉ោងប្រហែលជា ៧យប់ លោក និងមិត្តភក្តិបានជិះឡានត្រលប់ទៅវិញ។ ពេលជិះឡានចេញពីបុណ្យបានប្រាំនាទី ស្រាប់តែលឺសម្លេងឆ្មាយំខ្លាំងឡើងៗនៅក្នុងឡានរបស់លោក។ លោកក៏បានឈប់ឡាន ហើយព្យាយាមរកសត្វឆ្មាពេញក្នុងឡានជាមួយមិត្ត តែរកមិនឃើញអ្វីឡើយ។

បន្ទាប់មកលោកក៏បន្តដំណើរទៅមុខទៀត ជិះបានតែបន្តិចក៏លឺសូរឆ្មាយំម្តងទៀត តែម្តងនេះគឺខ្លាំងជាមុនដូចដាក់ធុងប៉ាស់នឹងត្រចៀក ទើបលោកគិតថាវិញ្ញានស្រីឡៃ ប្រាកដជាចង់ប្រាប់អ្វីដល់លោកហើយ។

ចង់ជ្រាបច្បាស់រឿងលំអិលសូមទស្សនាវីដេអូខាងក្រោម:


កញ្ញា ពុធ រតនា ហៅថា សាន ស្រីឡៃ ទី២ និយាយអ្វីខ្លះ បន្ទាប់ពីសម្ភាសន៍ជាមួយហង្សមាសរួច

ភ្នំពេញ: កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ ផលិតកម្មហង្សមាស បានចេញសេចក្តីប្រកាសស្វែងរក មនុស្សស្រី ណាដែលមាន រូបរាង មុខមាត់ កំពស់កំពរ ប្រហាក់ប្រហែលគ្នានឹងអ្នកនាង សាន្ត ស្រីឡៃ ដើម្បីគ្រងតំណែងតួរបន្ត ក្នុងរឿង (រាជនីភូមិគ្រិះ) ។

ហើយកាលពីល្ងាចមិញក្នុងថ្ងៃដដែល ផលិតកម្មហង្សមាស បានរកឃើញមនុស្សស្រីដែលមានភិនភាគស្រដៀងអ្នកនាង សាន្ត ស្រីឡៃ គឺនាងមានឈ្មោះថា ពុធ រតនា។

ជាក់ស្ថែង កញ្ញា ពុធ រតនា ពិតជាបានទៅសំភាសន៍នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ តាមការអញ្ជើញរបស់ផលិតកម្មហង្សមាសមែន នាងក៏បានបញ្ជាក់បន្ថែមទៀតថា:

ហង្សមាសបានពិនិត្យមើលខ្លួន រូបរាង និងមុខមាត់ ពិតប្រាកដមែន ដើម្បីឲ្យដឹងច្បាស់ថា នាងមានលក្ខណៈស្រដៀងឬក៏អត់ទៅនឹងអ្នកនាង សាន្ត ស្រីឡៃ។ ប៉ុន្ដែយ៉ាងណាខាងផលិតករ របស់ហង្សមាស មិនទាន់បានសម្រេចចិត្តទេ គ្រាន់តែប្រាប់ថា ចាំស្អែកថ្ងៃទី២០ តុលា នេះ ចាំជួបម្ដងទៀត។

រូបរបស់កញ្ញា ពុធ រតនា:



សូមចុច
ឆានែលខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
  
  
  
ផ្ដល់យោបល់
Previous
Next Post »